ឈ្នះ ISI ដង្កោសែនជ័យ ១-០ លោក គឹម ភក្ដី សរសើរយុវជនខ្លួន​ថា​មាន​ឆន្ទៈហ៊ាន​លេង

  • 2021-10-28 02:21:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីម្សិលមិញនេះ ក្រុម​បាល់ទាត់​បឹងកេតបានប្រកួតមិត្តភាពដកស្រង់បច្ចេកទេសជាមួយក្រុម ISI ដង្កោសែនជ័យ ដោយទទួល​ជ័យជម្នះ ១-០ នៅ​កីឡដ្ឋាន​ខេមបូឌាអ៊ែរវេរបឹង​ស្នោ។

លោកគ្រូបង្គោល គឹម ភក្ដី

ក្នុងការប្រកួតគ្រូបង្គោលលោក គឹម ភក្ដី បានប្រើយុវជនជាច្រើនដូចជា វ៉ាំង ដាវីន, តាំង ប៊ុនឆៃ​ និង សាន គឹមហេង ជាដើមលាយជាមួយកីឡាករបរទេស ដើម្បីឱ្យ​ពួកគេបង្ហាញសមត្ថភាព និង​ត្រៀមការប្រកួតពានរង្វាន់សម្ដេច ហ៊ុន សែន រដូវ​កាល​ឆ្នាំ​២០២២។

ក្រោយចប់ការប្រកួត៤០នាទី៣ដង លោក គឹម ភក្ដី បាន​សរសើរថាក្រុមយុវជនរបស់លោកមានឆន្ទៈ និងហ៊ានលេងនៅ​លើ​ទីលាន​។

គ្រូបង្គោលជួយឱ្យ​បឹងកេតលើកពានលីគកំពូល​កម្ពុជា​ឆ្នាំ២០២១ បានបញ្ជាក់បែបនេះ ៖«យុវជនដែលបានចូលលេង ខ្ញុំបានមើលឃើញថាពួកគេពិតជាមានឆន្ទៈក្នុងការលេង ហ៊ានលេង»៕

ទស្សនា​វីដេអូហាយឡាយ​

អត្ថបទ៖ អ៊ុំ សុភក្តិ