ប្រហែលដាច់យូរ ជូរមាត់! អាយុ ៣០​ ជាងទៅហើយ បែរជាចាប់កូនសិស្សប្រុស ខ្លួនឯង ធ្វើសកម្មភាព សិច

  • 2025-07-11 07:08:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ត្រីជនជាតិសិង្ហបុរីអាយុ ៣៤ ឆ្នាំ ដែលជាគ្រូបង្រៀននៅសាលាបឋមសិក្សា ត្រូវបានចោទប្រកាន់កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ពីបទប្រព្រឹត្តអំពើផ្លូវភេទ លើសិស្សបុរសអនីតិជនម្នាក់។ តុលាការបានចេញបញ្ជាហាមឃាត់ការបញ្ចេញអត្តសញ្ញាណរបស់ស្ត្រីនេះ និងក្មេងប្រុសជនរងគ្រោះ ដើម្បីការពារឯកជនភាព។

យោងតាមឯកសារតុលាការ ស្ត្រីរូបនេះ ត្រូវបានចោទប្រកាន់ចំនួន ៤ ករណី រួមមាន ការប្រព្រឹត្តអំពើផ្លូវភេទលើអនីតិជន ការប្រព្រឹត្តអំពើអសីលធម៌ជាមួយកុមារ ការរៀបចំផ្លូវភេទ (sexual grooming) និងការយាយី។ នាងត្រូវបានគេចោទថា បានឱប ថើប អង្គុយលើភ្លៅ និងប៉ះពាល់រាងកាយក្មេងប្រុសអាយុ ១៣ ឆ្នាំ នៅក្នុងឡាន នៅចំណតរថយន្ត ក្រោមអគារច្រើនជាន់មួយ ចន្លោះថ្ងៃទី២០ ខែកុម្ភៈ ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៩។

រូបតំណាង

លើសពីនេះ នាងត្រូវបានចោទថា បានអនុវត្តអំពើផ្លូវភេទលើក្មេងប្រុសនេះ នៅចំណតរថយន្តអគារច្រើនជាន់ នៅចន្លោះខែវិច្ឆិកា និងខែធ្នូ ឆ្នាំ២០១៩ នៅពេលដែលក្មេងប្រុសនេះមានអាយុ ១៤ ឆ្នាំ។ ឯកសារតុលាការបានបញ្ជាក់ថា នាងបានជួបក្មេងប្រុសនេះយ៉ាងហោចណាស់ពីរដង ដោយមានបំណងប្រព្រឹត្តអំពើអសីលធម៌។

ក្រៅពីនេះ ស្ត្រីនេះក៏ត្រូវបានចោទប្រកាន់ពីបទយាយី ដោយបានផ្ញើអ៊ីម៉ែលចំនួន ១៨ ច្បាប់ ទៅកាន់ជនរងគ្រោះ ទោះបីជាត្រូវបានគេប្រាប់ឱ្យឈប់ទាក់ទងក៏ដោយ ចន្លោះខែតុលា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤។

ក្រសួងអប់រំសិង្ហបុរី (MOE) បានបញ្ជាក់ថា ស្ត្រីនេះត្រូវបានផ្អាកពីការងារតាំងពីខែមីនា ឆ្នាំ២០២៤ ហើយបច្ចុប្បន្នមិនបង្រៀននៅសាលាណាមួយទៀតឡើយ។ អ្នកនាំពាក្យរបស់ក្រសួងបាននិយាយថា ក្រសួងចាត់ទុកការប្រព្រឹត្តខុសរបស់បុគ្គលិកជាបញ្ហាធ្ងន់ធ្ងរ ហើយនឹងចាត់វិធានការវិន័យ រួមទាំងការបណ្តេញចេញពីក្របខ័ណ្ឌ។

ប្រសិនបើត្រូវបានរកឃើញថា មានទោសពីបទប្រព្រឹត្តអំពើផ្លូវភេទលើអនីតិជន ជនល្មើសអាចត្រូវជាប់ពន្ធនាគាររហូតដល់ ១០ ឆ្នាំ និងពិន័យជាប្រាក់។ ចំណែកឯការប្រព្រឹត្តអំពើអសីលធម៌លើអនីតិជន ជនល្មើសអាចត្រូវជាប់ពន្ធនាគាររហូតដល់ ៥ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ១០,០០០ ដុល្លារសិង្ហបុរី។ សម្រាប់ជនល្មើស អាចត្រូវជាប់ពន្ធនាគាររហូតដល់ ៧ ឆ្នាំ និងពិន័យជាប្រាក់រហូតដល់ ២៦,០០៦ ដុល្លារសិង្ហបុរី៕

អត្ថបទ ៖ គីម ណារ៉ាក់