Halloween ឆ្នាំ ២០២១មានគម្រោងនៅ? សប្បាយៗ ចំណាយតិច ជាមួយគ្រួសារ

  • 2021-10-29 00:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Halloween មិនមែនជាពិធីបុណ្យប្រពៃណីរបស់ប្រទេសកម្ពុជានោះទេ ប៉ុន្តែចូលក្នុងសម័យបច្ចុប្បន្ននេះ យុវវ័យភាគច្រើនចាប់ផ្ដើមប្រារព្ធពិធីមួយនេះ ក្នុងការកម្សាន្តជាមួយមិត្តភក្តិ នៅសាលារៀន ជាពិសេសនោះគឺនៅក្នុងសាលារៀនអន្តរជាតិ (សាលាភាសាបរទេស) តែម្ដង។

បុណ្យនេះតែងតែធ្វើឡើងរៀងរាល់ឆ្នាំនៅចុងខែតុលា គឺនៅថ្ងៃទី ៣១ ហើយជាទូទៅ គេនិយមចូលចិត្តស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅ តែងខ្លួនដូចខ្មោច ព្រាយ បិសាច សត្វចម្លែក និងផាត់មុខមាត់គួរឱ្យខ្លាច ទៅតាមរបៀបនៃការតែងខ្លួនរបស់មនុស្សម្នាក់ៗ។

បើទោះបីជាមិនធំទូលាយ និងមិនមែនជាបុណ្យប្រពៃណីរបស់កម្ពុជា ប៉ុន្តែប៉ាម៉ាក់សម័យថ្មី ចូលចិត្តរៀបចំលេងជាការកម្សាន្តជាមួយកូនៗ។ មែនទែនទៅ ឥលូវនេះដោយសារមានបញ្ហាកូវីដ មិនអាចដើរលេងកម្សាន្ត ឬទៅកន្លែងជុំគ្នាអូរអរ ដូច្នេះលោកអ្នកអាចសាកល្បងរៀបចំតុបតែងផ្ទះ និងតែងសម្លៀកបំពាក់ខ្លួនឯង និងជប់លាងញ៉ាំអាហារជុំគ្នានៅផ្ទះ៖

  • ច្នៃសម្លៀកបំពាក់ខ្លួនឯង (DIY Halloween costume) ៖ មិនចាំបាច់ចំណាយប្រាក់ច្រើន លោកអ្នកក៏អាចតុបតែងខ្លួនបានយ៉ាងឡូយ ដោយគ្រាន់តែយកសម្លៀកបំពាក់ចាស់ៗមកកែច្នៃទៅតាមម៉ូតដែលខ្លួនឯងចូលចិត្ត។ បើមិនដឹងធ្វើបែបណា អាចចូលមើលវីដេអូខាងក្រោមនេះ ផ្ដល់គំនិតខ្លះៗដល់អ្នក៖
  • ធ្វើល្ពៅក្រដាស៖ ចំណាយពេលវេលាជាមួយកូនៗ ដោយយកក្រដាសមកកាត់ រួចធ្វើជារបស់លេងជុំគ្នា។
  • រៀបចំតុអាហារបែប Halloween៖

កម្មវិធីអ្វីក៏ដោយតែងតែបញ្ចប់យ៉ាងរីករាយជាមួយការញ៉ាំអាហារជុំគ្នា។ តួយ៉ាងថ្ងៃទី ៣១ ខែតុលា គឺចំថ្ងៃអាទិត្យដែលជាថ្ងៃឈប់សម្រាកចុងសប្ដាហ៍តែម្ដង ដូចនេះលោកអ្នកអាចរីករាយញ៉ាំអាហារជាមួយគ្រួសារ មិត្តភក្តិ។

បើមិនចង់ចំណាយពេលច្រើនក្នុងការចម្អិន លោកអ្នកអាចធ្វើការកុម្ម៉ង់អាហារស្រាប់តាមរយៈអេប foodpanda។ ជាមួយ foodpanda លោកអ្នកអាចកុម្ម៉ង់ទិញអាហារ និងភេសជ្ជៈជាច្រើនប្រភេទ។ បន្ថែមពីនេះ លោកអ្នកក៏អាចទិញគ្រឿងសម្ភារៈប្រើប្រាស់ គ្រឿងទេស។ល។ ជាមួយ pandamart នៅក្នុងអេប foodpanda។

លោកអ្នកអាចចូលមើល និងទីញរបស់បញ្ចុះតម្លៃពិសេសៗតាម foodpanda រួចចូលទៅ pandamart ហើយស្វែងរកផ្នែកផ្តល់ជូនពិសេសអំឡុងពេល Halloween ដូចក្នុងវីដេអូខាងក្រោម៖

ក្រៅពីនេះ មានការផ្តល់ជូនពិសេសៗ និងការបញ្ចុះតម្លៃជាច្រើនចាប់ពី២៥% រហូតដល់ ៥០% ហេតុនេះ សូមធ្វើការពិនិត្យមើលក្នុង App របស់ foodpanda ពេលនេះ ឬដោនឡូតអេបទីនេះ៖ foodpanda សម្រាប់អ្នកដែលមិនទាន់មាន៕

អត្ថបទ៖ In Sopheng

អត្ថបទថ្មី