តិចនិក​ ​៥​ ​យ៉ាង​ថែម៉ូតូ​ឲ្យ​នៅ​ថ្មី​ ដឹងហើយនៅប្រហែស ច្បាស់ជាចូលជាងញឹកហើយ

  • 2021-11-03 09:18:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ថែទាំ​ម៉ូតូ​ដែល​យើង​បើកបរ​រាល់​ថ្ងៃ​ ​ជា​ទម្លាប់​ល្អ​ ​និង​ងាយស្រួល​បំផុត​ក្នុង​ការ​បញ្ចៀស​រាល់​បញ្ហា​នានា​អាច​កើត​មាន​ក្នុង​ថ្ងៃមុខ​រហូត​ត្រូវ​ចំណាយ​ថវិកា​ច្រើន។​ Sabay បង្ហាញ​តិចនិក​ ​៥​ ​យ៉ាង​ក្នុង​ការ​ថែទាំ​ម៉ូតូ​ឲ្យ​នៅ​ស្អាត​ដូច​ថ្មី​ដែល​ម្ចាស់​ទោចក្រយាន​យន្ត​ទាំង​អស់​គប្បី​អនុវត្ត​តាម។

១. ប្ដូរ​ប្រេង​ម៉ាស៊ីន​ជា​ប្រចាំ:

ការ​ដែល​មិន​ទម្លាប់​ប្ដូរ​ប្រេង​ម៉ាស៊ីន​ ​ឬ​បើកបរ​រាប់​ឆ្នាំ​ទើប​ប្ដូរ​ម្ដង​ ​ទាំង​នេះ​អាច​បង្ក​ឲ្យ​បង្គំ​គ្រឿង​ម៉ាស៊ីន​ឆាប់​ជួប​បញ្ហា​រហ័ស​បំផុត។ យល់​ល្អ​អ្នក​គួរ​ឆែក​មើល​កាលវិភាគ​ប្ដូរ​ប្រេង តាម​រយៈ​សៀវភៅ​ណែនាំ​ពេល​ទិញ​ម៉ូតូ​ថ្មី​ដែល​គេ​រមែង​ប្រាប់​ដូច​ជា​ពេល​ជិះ​បាន​ចម្ងាយ ១ ពាន់​គីឡូ ម៉ូតូ​ថ្មី​ត្រូវ​ប្ដូរ​ម្ដង​ជា​ដើម។

២. ត្រួត​ពិនិត្យ​មើល​ប៊ូស៊ី:

ប៊ូស៊ី​ជា​បង្គំ​ម្យ៉ាង​ ​ដែល​ជួយ​បញ្ឆេះ​ប្រេង​សាំង​ឲ្យ​ម៉ូតូ​ធ្វើ​ដំណើរ​ទៅ​មុខ​បាន​ ​បើ​កាល​ណា​ប៊ូស៊ី​ខូច​ ​នៅ​ពេល​ទៅ​រក​ជាង​ ​ប៉ះ​ជាង​មួយ​ចំនួន​ខូច​ ​ច្រើន​កុហក​ថា​ជួប​បញ្ហា​នេះ​បញ្ហា​នោះ​ ​រហូត​ដល់​ចំណាយ​លុយ​អស់​ច្រើន។ ជា​ទម្លាប់​ល្អ អ្នក​គួរ​ឧស្សាហ៍​ពិនិត្យ​មើល​ប៊ូស៊ី ឬ​ជិះ​បាន​ជាង​ ​១៦,០០០ គ.ម​ ​ ទម្លាប់​ប្ដូរ​ម្ដង។

៣. ដាក់​ប្រេង​ច្រវាក់​:

​ស្រប​ពេល​អ្នក​ធ្វើ​ចម្ងាយ​ផ្លូវ​ឆ្ងាយ​ ​នៅ​តំបន់​ដែល​មាន​កម្ដៅ​កើន​ឡើង​ខ្លាំង​ ​ច្រវាក់​ភ្ជាប់​នូវ​កង់​ម៉ូតូ​នឹង​ឆាប់​ជួប​បញ្ហា​ក្ដៅ​ឬ​រង​ការ​ខូចខាត​បំផុត​ ​រហូត​ធ្វើ​ឲ្យ​រង្វិល​នៃ​ច្រវាក់​ម៉ូតូ​មាន​សភាព​តឹង និង​ច្រើន​ឮ​សំឡេង​រំខាន​នៅ​ពេល​ធ្វើ​ដំណើរ។ ម្ល៉ោះ​តាម​ការ​សង្កេត​មើល​របស់​អ្នក​ផ្ទាល់ បើ​គិត​ថា​ច្រវាក់​ជួប​បញ្ហា ឭ​សំឡេង​រំខាន អ្នក​អាច​យក​ប្រេង​ម៉ាស៊ីន​ដែល​នៅ​សល់ ទៅ​ស្រោច​លើ​វា​ដោយ​ខ្លួន​ឯង​បាន ដោយ​មិន​បាច់​ត្រូវ​ការ​ជំនាញ​អ្វី​ឡើយ។

៤. ការ​លាង​សម្អាត​ជា​ប្រចាំ:

ទម្លាប់​នៃ​ការ​លាង​សម្អាត​ម៉ូតូ​ ​ក្រៅ​ពី​ទាក់ទាញ​អ្នក​ធ្វើ​ដំណើរ​ឯ​ទៀត​ ​វា​ក៏​អាច​ជួយ​ថែ​រក្សា​បង្គំ​គ្រឿង​ម៉ាស៊ីន​ឲ្យ​ប្រើប្រាស់​បាន​យូរ​ផង​ដែរ។

៥. ឧស្សាហ៍​ឆែក​មើល​សំបក​កង់​រាល់​ ១ សប្ដាហ៍​ម្ដង:

​យ៉ាង​តិច ១ សប្ដាហ៍​ម្ដង ម្ចាស់​ម៉ូតូ​គ្រប់​រូប​គួរ​ពិនិត្យ​មើល​សំបក​កង់​ឲ្យ​បាន​ដិតដល់។ ក្រៅ​ពី​បញ្ហា​គ្រឿង​បន្លាស់ ទៀត​សោត​ក៏​ទាក់ទង​នឹង​សុវត្ថិភាព​លើ​ដង​វិថី​ថែម​ទៀត​ផង បើ​កាល​ណា​សំបក​កង់​ចាស់ ដាច់​នៅ​ផ្នែក​ណា​មួយ ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ អាច​បង្ក​បញ្ហា​ធ្ងន់ធ្ងរ​មក​អ្នក​វិញ៕

ប្រភព៖ Wikihow  

អត្ថបទពេញនិយម