CHICHA San Chen តៃវ៉ាន់ Milk Tea ល្បីឈ្មោះជាង ២០ឆ្នាំ មានជាង ២០០សាខានៅជុំវិញពិភពលោក

  • 2021-11-15 00:51:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


និយមចូលចិត្តញ៉ាំ Milk Tea មែនអត់?

តោះ មកសាកតែរសជាតិដើមរបស់ភេសជ្ជៈ ឈីឆា (CHICHA) នឹងបើកសម្ពោធ(សាខាទី៤)ជាផ្លូវការដែលជាហាងទិញសិទ្ធិអាជីវកម្មដំបូងនៅសែនសុខក្នុង DESIGN VILLAGE mall។

ហាងតែឈីឆា បានកសាងកេរ្តិ៍ឈ្មោះជាង ២០ឆ្នាំមកហើយដែលមាននៅកោះតៃវ៉ាន់ និងបានពង្រីកខ្លួនរហូតដល់ ជាង២០០កន្លែង។ ក្រោយពីដំណើរការបានច្រើនឆ្នាំ ហាងតែមួយនេះ កាន់តែមានឈ្មោះល្បីល្បាញ ទាំងផ្នែករសជាតិ គ្រឿងផ្សំ និងការរៀបចំទីតាំងដេគ័រហាង។

ជាក់ស្ដែង រាល់ភេសជ្ជៈទាំងអស់របស់ឈីឆា សុទ្ធតែផ្សំឡើងពីវត្ថុធាតុដើមនៅលើកោះតៃវ៉ាន់ ដោយគ្រប់ពែងទាំងអស់ ត្រូវបានដកស្រង់ និងដុះខាត់ ដែលមានលក្ខណៈពិសេសជាមួយរសជាតិឈ្ងុយឆ្ងាញ់តាមបែបប្រពៃណី។

បន្ថែមពីនេះ ឈីឆា ក៏បានបង្កើតម៉ាស៊ីនឆុងតែ Teapresso ផ្ដាច់មុខ និងមានការវាល់ទម្ងន់យ៉ាងប្រុងប្រយ័ត្ន នៃស្លឹកតែនីមួយៗ មុននឹងឆុងជូនដល់អតិថិជន។

ផលិតផលដែលមានគុណភាពល្អ ជាមួយឧស្សាហកម្មដែលមានជំនាញច្បាស់លាស់ នឹងផ្ដល់ជូនលោកអ្នកនូវបទពិសោធដ៏ល្អ ពីកសិដ្ឋានរហូតដល់ពែងតែ ពីកោះតៃវ៉ាន់ទៅកាន់ទីផ្សារអន្តរជាតិ។

កាន់តែពិសេស ដើម្បីអបអរសាទរនៃការបើកសម្ពោធ ហាងសាខាថ្មីមួយនេះ ឈីឆា នឹងមានផ្ដល់ជូនដល់អតិថិជនជាមួយការទិញភេសជ្ជៈ ១ ថែម ១ ចាប់ពីថ្ងៃទី ១៣ រហូតដល់ ថ្ងៃទី ១៩ ខែវិច្ឆិកា។ បន្ថែមពីនេះ ចាប់ពីថ្ងៃទី ២៧ វិច្ឆិការហូតដល់ថ្ងៃទី ៣ ខែធ្នូឆ្នាំ ២០២១នេះ សម្រាប់ការទិញភេសជ្ជៈ ២កែវ និងមានការថែមជូន ១កែវ ភ្លាមៗ ប្រូម៉ូសិននេះ នឹងមានផ្ដល់ជូនទាំងការកុម្ម៉ង់តាមអេប និងការមកទិញផ្ទាល់។

ដូច្នេះ កុំភ្លេចណាត់មិត្តភក្តិសំណព្វចិត្តរបស់អ្នកមកភ្លក្សរសជាតិ Milke Tea និងភេសជ្ជៈជាច្រើនប្រភេទ ដែលផ្ដល់ជូនតាមតម្រូវការ និងរដូវកាលផ្សេងៗ នៅឈីឆាសានឈៀន ខេមបូឌា (CHICHA San Chen Cambodia)។

មិនត្រឹមតែប៉ុណ្ណោះ ឈីឆាសានឈៀន ផ្ដល់ជូននូវទីធ្លាស្ងប់ស្ងាត់សម្រាប់អតិថិជន ទាំងការរចនា ដេគ័រតុបតែង កន្លែងអង្គុយ មានអនាម័យ និងផាសុកភាព។

ទីតាំងរបស់ហាងគឺស្ថិតនៅ ផ្លូវលេខ ១០០៣ ខណ្ឌសែនសុខ ក្នុងផ្សារ Design Village ជាន់ផ្ទាល់ដី អគារលេខ ១០៦ ច្រកចូលតាមក្លោងទ្វារ SCG លោកអ្នកនឹងឃើញហាងតែរបស់ ឈីឆា។

រីករាយជាមួយការញ៉ាំភេសជ្ជៈដ៏ឈ្ងុយឆ្ងាញ់ ជាមួយនឹងការដើរទិញទំនិញជាច្រើនទៀតនៅក្នុងផ្សារក៏ដូចជាកន្លែងថតរូបស្អាតៗជាច្រើនកន្លែង។

ចាំអីទៀត? ព្រោះថាគ្រប់ហាងទាំងអស់ដែលមាននៅក្នុងផ្សារ Design Village នឹងផ្ដល់ជូនជាមួយកាដូជាច្រើនដល់អតិថិជន នៅក្នុងថ្ងៃបុណ្យ Christmas ខាងមុខនេះ។

ឥឡូវនេះហាងតែ ឈីឆាសានឈៀន បើកទទួលការទិញសិទ្ធិធិអាជីវកម្ម (Franchise) នៅកម្ពុជាជាផ្លូវការហើយ។ ដូច្នេះ ប្រសិនបើលោកអ្នកចាប់អារម្មណ៍ចង់ទិញសិទ្ធអាជីវកម្ម បើកសាខាបន្ថែមនៅកម្ពុជា អាចទំនាក់ទំនងតាមលេខទូរសព្ទ៖ ០១៥ ៣៣២ ៥០៩។

សម្រាប់ព័ត៌មានបន្ថែមអាចចូលទៅកាន់៖

អត្ថបទ៖ សុខុន សុម៉ាភាវី