លួងចិត្តខ្លួនឯងបើមិនបានទៅដើរលេង! អាហារ ពេញនិយមពេលជួបជុំឆ្ងាញ់ៗធ្វើខ្លួនឯងក៏បាន កុម្ម៉ង់ក៏បាន សប្បាយៗជុំគ្នានៅផ្ទះ

  • 2021-11-16 02:40:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ចុងឆ្នាំ ជារដូវកាលមួយដែលគ្រប់គ្នានិយមធ្វើដំណើរកម្សាន្តទៅតាមតំបន់ទេសចរណ៍នានា។ ឬឯអ្នកដែលគ្មានគម្រោងដើរលេង ក៏អាចសប្បាយរីករាយជួបជុំគ្រួសារនៅផ្ទះបានដែរ។

យ៉ាងណាមិញ​បើមិនបានដើរលេង កុំឱ្យហ្មងសៅ តោះ​ មកសាកធ្វើម្ហូបអាហារទាំង ៥មុខខាងក្រោមនេះ ញ៉ាំជុំគ្នាពេលថ្ងៃសម្រាក៖

១. ស៊ុប៖ ស៊ុបចិនស៊ីឈាន់៖

  • គ្រឿងផ្សំ៖ ឆ្អឹងស៊ុប ការ៉ុត ប៉េងបោះ (ដាក់ក៏បានមិនដាក់ក៏បាន)​ ដុំស៊ុនគ្រឿងរបស់ស៊ីឈាន់ (អាចរកទិញបាននៅផ្សារទំនើប ផ្សារឡាក់គី ឬផ្សាររបស់ចិន) សាច់ (ប្រភេទសាច់អ្វីក៏បាន អាចជ្រើសរើសទៅតាមចំណង់ចំណូលចិត្ត។
  • របៀបធ្វើ៖ រំងាស់ឆ្អឹងស៊ុបរយៈពេលមួយម៉ោង​ បន្ទាប់មកបង់បន្លែចូលទឹកស៊ុប រួចបង់គ្រឿងស៊ុនស៊ីឈាន់ចូលជាការស្រេច។

២. សាច់អាំងបែបកូរ៉េ៖

  • គ្រឿងផ្សំ៖ សាច់ជ្រូក ៣ជាន់​ ស្រាស សម្រាប់ធ្វើម្ហូប ម្ទេសម៉ដ្ឋ ម្រេច ប្រេងល្ង គីមឈី ម្សៅស៊ុប ទឹកស៊ីអ៊ីវ ស្កសរ ម្រេច ម្សៅបំពង ល្ង សាលាដ និងបន្លែផ្សេងៗទៀតទៅតាមចំណង់ចំណូលចិត្ត
  • របៀបធ្វើ៖ សាច់ជ្រូក ៣ជាន់លាងឱ្យស្អាត ចាក់ស្រាស ទឹកស៊ីអ៊ីវ ម្ទេសម៉ដ្ឋ ម្សៅស៊ុប ល្ង ស្កសរ ម្រេច ម្សៅបំពង ប្រេងល្ង រួចច្របល់ឱ្យសព្វ ទុករយៈពេល ៥នាទី លោកអ្នកអាចចាប់ផ្ដើមអាំងបានជាការស្រេច។

៣. ភ្លាបង្គា ជ្រក់ទឹកស៊ីអ៉ីវ៖

  • គ្រឿងផ្សំ៖ បង្គាស្រស់មួយគីឡូ ស្ករ ទឹកមួយកូនចាន ទឹកស៊ីអ៊ីវ ទឹកសូដា ម្ទេស ខ្ទឹមស។
  • របៀបធ្វើ៖ ចាក់ទឹកស៊ីអ៉ីវ ចូលក្នុងឆ្នាំង រួចចាក់ទឹកធម្មតា ចាក់ស្ករ រួមកូរឱ្យសព្វស៊ឹមបើកភ្លើង ដាំឱ្យពុះសឹមបិទភ្លើង។ បន្ទាប់ពីដាំឱ្យពុះរួច ត្រូវទុកទឹកស៊ីអ៉ីវឱ្យត្រជាក់។ រីឯខ្ទឹមស និងម្ទេស ត្រូវហាន់ស្ដើងៗ
    ចំណែកបង្ការ គួរបកសំបកឱ្យស្អាត រួចលាងជាមួយអំបិល លាងទឹកចេញឱ្យស្អាត ចាំត្រាំជាមួយទឹកសូដារយៈពេល ៥នាទី រួចដួសដាក់ប្រអប់ស្អាត ចាក់ទឹកស៊ីអ៉ីវដែលធ្វើរួច ជាមួយខ្ទឹមស និងម្ទេសត្រាំចូលជា ដាក់ក្នុងទូរទឹកកករយៈពេលមួយម៉ោងជាការស្រេច។

៤. ធ្វើជ្រក់ជើងមាន់ ទុកញ៉ាំលេង៖

  • គ្រឿងផ្សំ៖ ជើងមាន់ ស្លឹកក្រូចសើច ក្រូចឆ្មារ គល់ស្លឹកគ្រៃ ម្ទេស ខ្ទឹម ស្ករស ម្សៅស៊ុប អំបិលម៉ដ្ឋ
  • របៀបធ្វើ៖ ដំបូងដាំទឹកឱ្យពុះ ដាក់គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច និងជើងមាន់ស្ងោ រយៈពេល ២០នាទី បន្ទាប់ពីជើងមាន់ឆ្អិន ត្រូវស្រង់យកមកត្រាំក្នុងទឹកកក។ រួចចាប់ផ្ដើមធ្វើទឹកសម្រាប់ត្រាំ ដំបូងបុកម្ទេស និងខ្ទឹមឱ្យម៉ដ្ឋ បន្ទាប់មកលាយទឹកជ្រក់ ដោយលាយស្ករស ១ខាំ ម្សៅស៊ុប ១ស្លាបព្រាបាយ អំបិលម៉ដ្ឋ ១ស្លាបព្រាកាហ្វេ ទឹកឆ្អិនចំនួន ២០០មីលីលីត្រ ទឹកត្រីចំនួន ១៥០មីលីលីត្រ ទឹកក្រូចឆ្មា ១០០មីលីលីត្រ រួចកូរឱ្យសព្វ ចាក់ម្ទេស គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ខ្ញី ចូលគ្នា រួចដាក់ចំណិតក្រូចឆ្មារចូល ជាចុងក្រោយចាក់ជើងមាន់ចូល កូរឱ្យសព្វជាមួយទឹកជ្រក់ ជាការស្រេច។

៥. ធ្វើមាន់បំពងស្រួយ៖

  • គ្រឿងផ្សំ៖ ភ្លៅមាន់​ អំបិលកន្លះស្លាបព្រាបាយ ស្ករស ឬស្ករអំពៅកន្លះស្លាបព្រាបាយ ម្រេចមួយស្លាបព្រាកាហ្វេ ម្សៅស្រួយ ២៥០ក្រាម ម្សៅបំពង ម្សៅពោត ៦០ក្រាម ម្សៅ​ Baking Powder មួយស្លាបព្រាកាហ្វេ ពងមាន់ ២គ្រាប់ ទឹកឆ្អិន ១០០មីលីលីត្រ ប៊ីចេង ១/៤ស្លាបព្រាកាហ្វេ
  • របៀបធ្វើ៖ យកភ្លៅមាន់ ៧ខាំលាយអំបិល ស្ករស ម្រេច រួចប្រឡាក់គ្រឿងជាមួយឱ្យសព្វសាច់ល្អទុកមួយឡែកសិន។ បន្ទាប់មក ដាក់ម្សៅស្រួយម្សៅពោត ម្សៅ Baking Powder អំបិល ចាក់ចូលគ្នា រួចកូរឱ្យសព្វ បន្ទាប់មក ត្រូវបែងចែកម្សៅជា ២ផ្សេងគ្នារួចយកម្សៅមួយផ្នែកលាយជាមួយពងមាន់ពីរគ្រាប់ ប៊ីចេង រួចចាក់ទឹកចូល កូរឱ្យសព្វសាច់ល្អ ។ យកភ្លៅមាន់ ជ្រលក់ក្នុងម្សៅទឹកដែលមានពងមាន់ បន្ទាប់យកទៅជ្រលក់ក្នុងម្សៅស្ងួត រួចយកមាន់ទៅបំពងជាការស្រេច។

យ៉ាងណាមិញ ការចម្អិនម្ហូបអាហារគឺស៊ាំញ៉ាំ និងហត់នឿយបន្តិចតែក៏សប្បាយម្យ៉ាងដែរ នៅពេលបានជុំគ្នា។

ប្រសិនបើមិនចង់ពិបាក ឬមិនមានទំនុកចិត្តក្នុងការចម្អិនអាហារ លោកអ្នកក៏អាចកម្ម៉ង់អាហារប៉ុន្មានមុខខាងលើនេះ នៅក្នុងអេប foodpanda បានយ៉ាងងាយស្រួល គ្រប់ពេលវេលាទាំងថ្ងៃធម្មតា និងថ្ងៃឈប់សម្រាលបុណ្យទាន។ សម្រាប់អ្នកចូលចិត្តចម្អិនអាហារដោយខ្លួនឯង លោកអ្នកអាចធ្វើការកុម្ម៉ង់គ្រឿងទេស ត្រី សាច់ បន្លែ ផ្លែឈើ តាមរយៈ pandamart ឫ ហាងទំនិញ foodpanda (shops)​ នៅលើអេប foodpanda ដោយគ្រាន់តែធ្វើការដោនឡូតអេប លោកអ្នកអាចធ្វើការកុម្ម៉ង់បានភ្លាមៗជាមួយទំនិញរាប់ពាន់មុខ។

សាកកុម្ម៉ង់គ្រឿងទេស និងរបស់ប្រើប្រាស់ពី pandamart ដោយប្រើកូដ “MART” ទទួលបានការបញ្ចុះតម្លៃ ២ដុល្លារ ពេលកុម្ម៉ង់ចាប់ពី៧ដុល្លារឡើងទៅ។

ពិសេសនៅឱកាសបុណ្យអំទូកអកអំបុកសំពះព្រះខែនេះ foodpanda មានផ្តល់ជូនបណ្ណបញ្ចុះតម្លៃ៥០%តែម្តង កុំភ្លេចចុច Subscribe Channel Telegram របស់ foodpanda KH៖ https://t.me/foodpandakh ដើម្បីទទួលបានព័ត៌មាន និងប្រូម៉ូសិនពិសេសៗមុនគេ៕

អត្ថបទ៖ សុខុន សុម៉ាភាវី