មុន​ប៉ះ​​គ្នា​ កីឡាករ​​ឡាវ​ម្នាក់​សរសើរ​ទម្រង់​លេង​កម្ពុជា​​ប្លែក​​ត្រង់​២​ចំណុច​នេះ

  • 2021-11-23 07:30:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​របស់​ជម្រើស​ជាតិ​ឡាវ Phoutthasay Khochalern បាន​សរសើរ​ពី​ទម្រង់​លេង​​កើន​ឡើង​របស់​កម្ពុជា មុន​ក្រុម​ទាំង​ពីរ​ត្រូវ​ប៉ះ​គ្នា​ក្នុង​ពាន​រង្វាន់ AFF Suzuki Cup 2020។

ព្រឹត្តិការណ៍​ដែល​រៀបចំ​រាល់​ពី​ឆ្នាំ​ម្ដង​នេះ​នឹង​លេង​ចាប់​ពី​ថ្ងៃ​ទី ៥ ខែ ធ្នូ ឆ្នាំ ២០២១​ត​ទៅ ខណៈ​សិង្ហបុរី​ជា​ម្ចាស់​ផ្ទះ។ កម្ពុជា​ស្ថិត​ក្នុង​ពូល B ជាមួយ​ឡាវ វៀតណាម ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី។​

មុន​ការ​ប្រកួត​មក​ដល់​កីឡាករ​ជម្រើស​ជាតិ​ឡាវ Phoutthasay បាន​មើល​ឃើញ​ពី​ការ​អភិវឌ្ឍន៍​នៃ​ទម្រង់​លេង​របស់​កម្ពុជា។ Phoutthasay បាន​លើក​ឡើង​ថា៖ "កម្ពុជា​​មាន​ការ​អភិវឌ្ឍន៍​ច្រើន។ ពួក​គេ​លេង​បាល់​ខ្លី​និង​លឿន។ យ៉ាងណា ពួក​យើង​នឹង​​​ព្យាយាម​ឲ្យ​អស់​ពី​លទ្ធភាព​​ដើម្បី​រក​គ្រាប់​បាល់​គ្រប់​ប្រកួត"។

​Phoutthasay វ័យ​២៥​ឆ្នាំ​​គឺ​ជា​កីឡាករ​ឡាវ​តែ​ម្នាក់​គត់​ដែល​លេង​នៅ​លីគ​កំពូល​ថៃ​ ជាមួយ​ក្លឹប Samut Prakan City។ ឡាវ​​​នឹង​លេង​ប្រកួត​ដំបូង​នៅ Suzuki Cup ប៉ះ​ជាមួយ​វៀតណាម និង​ជួប​កម្ពុជា​​នៅ​ប្រកួត​ទី​៤​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី