ស្មាតហ្វូន​ដំបូង​គេ​ដែល​បំពាក់​កាមេរ៉ាទំហំដល់ 200MP អាច​មិនមែនជា Samsung Xiaomi OPPO ឬ OnePlus នោះទេ

  • 2021-11-25 06:33:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​ដំបូងគេ​ដែល​បំពាក់​កាមេរ៉ាទំហំ 200MP អាច​ជាស្មាតហ្វូន​របស់ Motorola បន្ទាប់មក​អាច​ជា Xiaomi និង Samsung។

តាម​ប្រភព​ពី Ice Universe បាន​ទម្លាយឱ្យដឹងថា កាមេរ៉ាទំហំ 200MP នឹង​ត្រូវដាក់លើ​ស្មាតហ្វូន​ត្រកូល Moto បន្ទាប់មក​ Xiaomi នៅ​ពាក់កណ្តាល​ឆមាស​ទី២ ឆ្នាំក្រោយ និង Samsung នៅឆ្នាំ​២០២៣។

Motorola Moto Edge X (រូបតំណាង)

គួរ​រំលឹក​ថា កាលពីខែកញ្ញាកន្លងទៅ Samsung បាន​ប្រកាស​ចេញ​នូវសេនស័រកាមេរ៉ា 200MP សម្រាប់​ដាក់នៅលើ​ស្មាតហ្វូន ប៉ុន្តែក្រុមហ៊ុនកូរ៉េនេះ​មិនប្រញាប់​ដាក់វា​នៅលើ Flagship ឆ្នាំ២០២២ របស់ខ្លួន ដូចជា Galaxy S22 Ultra ឡើយ ដោយ​អាចនឹង​ដាក់​លើ​ Galaxy S23 ដែល​នឹង​ចេញ​នៅឆ្នាំ​២០២៣។

យ៉ាងណាមិញ គេមិនដឹងច្បាស់ទេថា តើ Motorola នឹង​ដាក់សេនស័រកាមេរ៉ានេះនៅលើ Moto Edge X ឬយ៉ាងណានោះទេ ដែល​ត្រូវគេអះអាងថា ស្មាតហ្វូននេះ​នឹង​បំពាក់​ឈីប​ជំនាន់ក្រោយរបស់ Qualcomm ហៅថា Snadragon 8 Gen1 និងមាន​កាមេរ៉ា៣គ្រាប់នៅខាងក្រោយ។

គួរដឹងថា សេនស័រកាមេរ៉ា 200MP នេះ ត្រូវបាន​ Samsung ហៅថា ISOCELL HP1 ដោយវាអាច​ធ្វើឱ្យស្មាតហ្វូន​មានសមត្ថភាព​ថតវីដេអូ 8K កម្រិត 30fps ឬវីដេអូ 4K កម្រិត 120fps និង FHD កម្រិត 240fps។ ក្រុមហ៊ុនអះអាងថា​ សេនស័រកាមេរ៉ា​នេះ អាច​ថត​ច្បាស់​លម្អិតនូវវត្ថុ​ដែលភ្នែក​មនុស្ស​មិន​អាចមើលឃើញ​ដល់៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម