Rangnick ធ្លាប់និយាយថាមិនចង់បាន Ronaldo តាំងពីឆ្នាំ២០១៦ ព្រោះ...
- 2021-11-29 03:24:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Rangnick ធ្លាប់និយាយថាមិនចង់បាន Ronaldo តាំងពីឆ្នាំ២០១៦ ព្រោះ...
ចន្លោះមិនឃើញ
លោក Ralf Rangnick បានបដិសេធមិនចង់បាន Cristiano Ronaldo តាំងពីឆ្នាំ២០១៦ម្ល៉េះ ដោយកាលនោះខ្សែប្រយុទ្ធព័រទុយហ្គាល់ទើបមានអាយុ៣០ឆ្នាំប៉ុណ្ណោះ។
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់បានទទួលការងារដឹកនាំក្រុម Manchester United ហើយ រយៈពេល៦ខែ បន្ដពីលោក Ole ដែលត្រូវក្លឹបដកចេញ។ វត្ដមានរបស់លោកនឹងដឹកនាំក្រុមចាប់ពីសប្ដាហ៍នេះទៅ ហើយក៏នឹងមានការកែប្រែច្រើនមិនខាន ព្រោះលោក Rangnick នេះ ពិតជាអ្នកចាត់ការពោរពេញដោយបទពិសោធ និងមានការទាមទារពីកីឡាករច្រើន។
អ្វីដែលគេកត់សម្គាល់ទៀតនោះ វាអាចនឹងប៉ះពាល់ដល់នាទីលេងរបស់ Cristiano Ronaldo ផងដែរ ព្រោះតាំងពីឆ្នាំ២០១៦ម្ល៉េះ ដែលអ្នកចាត់ការខាងលើចាត់ទុកថាខ្សែប្រយុទ្ធព័រទុយហ្គាល់ជាកីឡាករចាស់ទៅហើយ។ ដោយកាលនោះ Ronaldo មានអាយុ៣០ឆ្នាំ ហើយលោក Rangnick នៅដឹកនាំក្រុម RB Leipzig ។
ពេលនោះមានគេសួរលោកថា បើមានឱកាស ចុះកុងត្រា Messi និង Ronaldo ហើយលោកនឹងយកពួកគេទាំងពីរឬទេ? បុរសវ័យ៦៣ឆ្នាំបានឆ្លើយថា៖ “ប្រាកដណាស់គឺមិនយកទេ ពួកគេចាស់ណាស់ទៅហើយ។ យើងមានទស្សនវិជ្ជាផ្ទាល់ខ្លួនរបស់យើង ហើយពួកគេចូលមកមិនអាចធ្វើវាបានជាមួយយើងឡើយ”៕