ស្មាតហ្វូនបត់អេក្រង់​ដំបូង​បង្អស់​របស់ OPPO ស្ថិតក្នុងត្រកូល Find និងបំពាក់​សេនស័រកាមេរ៉ា Sony

  • 2021-11-29 06:44:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងមក​គេ​បាន​ឭពាក្យ​ចចាមអារ៉ាម​ជាច្រើន​ថា OPPO នឹង​បញ្ចេញ​ស្មាតហ្វូនបត់អេក្រង់​របស់ខ្លួន​ជាលើកដំបូង​ ហើយមកដល់ពេលនេះ ក៏មិនទាន់​ដំណឹង​ជាផ្លូវការ​អំពី​ស្មាតហ្វូននេះដែរ។

យ៉ាងណាមិញ បើតាម​គណនី Weibo ដ៏ល្បីល្បាញ​ឈ្មោះ Digital Chat Station ថ្មីៗនេះ បាន​អះអាងថា ស្មាតហ្វូនបត់​អេក្រង់ទីមួយ​របស់​ OPPO អាច​នឹង​ត្រូវដាក់ឈ្មោះថា Find N 5G។

រូបតំណាង

ប្រភព​នេះ អះអាងថា OPPO Find N 5G នឹង​បំពាក់​សេនស័រ​កាមេរ៉ា Sony IMX766។ បើតាម​របាយការណ៍លេចធ្លាយ​កន្លងមក​បង្ហាញថា កាមេរ៉ា​ខាងមុខរបស់​ស្មាតហ្វូនបត់នេះ គឺមាន​ទំហំ 32MP និងកាមេរ៉ាក្រោយ ទំហំ 50MP។

ចំពោះ Spec របស់​ស្មាតហ្វូននេះ ប៉ាន់ស្មានថា វា​នឹង​អាច​មាន​អេក្រង់ ៨អ៉ីញ កញ្ចក់ប្រភេទ LTPO OLED ដែលមានល្បឿនអេក្រង់ 120 Hz កម្រិត​បង្ហាញ​រូបភាព 2k និង​ដំណើរការដោយ​ប្រព័ន្ធប្រតិបត្តិការ Android 12។ ថ្ម​របស់​វា​អាច​នឹងមានទំហំ 4500mAh ប៉ុន្តែមិនច្បាស់​ថា​វា​នឹង​ភ្ជាប់​មកជាមួយនឹង​ឆ្នាំងសាកលឿន 120W ឬអត់៕

ប្រភព៖ Gizchina   ប្រែ​សម្រួល៖ សំភី

អត្ថបទពេញនិយម
អត្ថបទថ្មី