កម្ពុជា​ ផ្ដល់​ជំនួយ​ ១៣លានដុល្លារ និង​វ៉ាក់សាំង​ស៊ីណូវ៉ាក់​ ៥០ម៉ឺនដូស ទៅ​កាន់​ប្រទេស​ឡាវ​

  • 2021-11-29 12:48:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​កម្ពុជា​ បាន​ផ្ដល់​ជំនួយ​ជា​ទឹក​ប្រាក់​ ១៣​លាន​ដុល្លារ​ និង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩​ ស៊ីណូវ៉ាក់​ចំនួន​ ៥០​ម៉ឺន​ដូស​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ ទៅ​កាន់​ប្រទេស​ឡាវ​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​រវាង​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ និង​ឯកឧត្តម ផាន់​ខាំ វីផាវ៉ាន់ នាយក​រដ្ឋមន្ត្រីឡាវ​នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១នេះ ។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Fresh News អម្បាញ់មិញ​នេះ​។

បើ​តាម​សារព័ត៌មាន​ខាង​លើ​ ថវិកា​សរុប​ ១៣​លាន​ដុល្លារ​ជួយ​ទៅ​កាន់​មិត្ត​ឡាវ​នេះ​ នៅ​ក្នុង​នោះ​ ៣លាន​ដុល្លារ​គឺ​ជា​ថវិកា​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ និង​១០​លាន​ដុល្លារ​ទៀត​ជា​ថវិកា​របស់​សប្បុរស​ជន​កម្ពុជា​។

សូម​រំលឹក​ផង​ដែរ​ថា​ កាលពីឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់ជំនួយមនុស្សធម៌ជាម៉ាស់ ២លានម៉ាស់ និងបរិក្ខារវេជ្ជសាស្ត្រចំនួន ១១មុខផ្សេងទៀត ជូនរដ្ឋាភិបាលឡាវ។ កាពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ កម្ពុជា បានផ្តល់ជំនួយជាវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ ចំនួន២០ម៉ឺនដូសដល់ឡាវផងដែរ៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម