ម៉ាប់ ឆ្វេង បញ្ជាក់​ជា​ថ្មី​​ជុំ​វិញ​រឿង​លេង​ទល់​ស្មាត់​ប៉ា​៣-៤​មិន​ហ៊ាន​ទេ​តែ​បើ​….

  • 2021-11-30 01:32:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់​ប៉ា​មក​ពី​ខេត្ត​ពោធិ៍សាត់​​ដែល​បាន​ប្រកួត​ចាញ់​យុន​កាល​ពី​ពេល​ថ្មី​ៗ​នេះ ៣​ទល់​៤​នោះ​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា មាន​សមត្ថភាព​ល្អ​មិន​ធម្មតា និង​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​មើល​ឃើញ​ថា​ល្អ និង​ជក់​ចិត្ត​មែន​ទែន។ យ៉ាង​ណា​ម៉ាប់​ឆ្វេង​ ក៏​ត្រូវ​បាន​អ្នក​គាំទ្រ​សួរ​ដែរ​ថា ហ៊ាន​ត​ឲ្យ​ស្មាត់​ប៉ា​៣ទល់​៤​អត់​?​

​ស្មាត់​ឆ្វេង​ដែល​មាន​ដើម​កំណើត​មក​ពី​ខេត្ត​កំពត​បាន​និយាយ​យ៉ាង​ខ្លី​ថា «​៣​ទល់​៤​​ខ្ញុំ​មិន​ហ៊ាន​ទេ​។ ព្រោះ​ប៉ា​ពេល​នេះ​គេ​ល្អ​ណាស់​។ តែ​បើ​សិន​៣​ស្មើ​ខ្ញុំ​នឹង​សួរ​សុវណ្ណនាថ ថា​តើ​គេ​ហ៊ាន​លេង​អត់​៣​ស្មើ​ទល់​ស្មាត់​ប៉ា​​ហ្នឹង​»។

​​​បើ​មើល​ទៅ​លើ​សមត្ថភាព​របស់ ម៉ាប់​ឆ្វេង នៅ​ពេល​បច្ចុប្បន្ន​ទំនង​មិន​អាច​លេង​កើត​ទេ​បើសិន​ត​ឲ្យ​ប៉ា​៣-៤ នោះ​ព្រោះ​ពេល​នេះ​ ម៉ាប់​ ហាក់​ធ្លាក់​​បន្តិច​ហើយ​ទាំង​កម្លាំង និង​សមត្ថភាព​លោត​ផ្ដាច់​ផង​ដែរ ដូច្នេះ​បើ​សិន​ម៉ាប់​ហ៊ាន​ត​​វិញ​នោះ​ប្រឈម​នឹង​ការ​បរាជ័យ​ខ្ពស់​ ព្រោះ​ប៉ា​គេ​ល្អ​ពេញ​កម្លាំង​​លោត​បាន​ខ្ពស់​ផ្ដាច់​វិញ​ល្អ​មែនទែន​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម