សាកមុខងារនេះ iPhone នឹងបន្ថយការរំខាន បង្ហាញតែ Notification សំខាន់ៗ (iOS 15)

  • 2021-12-02 04:25:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើម្នាក់ៗមានកម្មវិធីលើ iPhone/iPad មិនតិចនោះទេ ដែលជាហេតុមាន Notification ច្រើនសន្ធឹកសន្ធាប់ ជួនកាលធ្វើឱ្យអ្នកមិនអាចឃើញ Notification សំខាន់ៗថែមទៀតផង។

ហើយបញ្ហានេះ មុខងារ Notification Summary លើ iOS 15 និង iPadOS 15 នឹងជួយអ្នកបាន។

Notification Summary ជាមុខងារ បង្ហាញសារដំណឹងសង្ខេបបញ្ចូលគ្នាម្ដងទាំងអស់ ដោយអ្នកអាចកំណត់ម៉ោងដើម្បីអានសារទាំងនោះ។ អ្នកអាចប្រើវាសម្រាប់សារដំណឹងណាមិនសូវចាំបាច់ ហើយចំពោះកម្មវិធីណាចាំបាច់អានសារបន្ទាន់ ដូចជាកម្មវិធីផ្ញើសារ កម្មវិធីធនាគារជាដើម អាចទុកវាឱ្យនៅដដែល។

របៀបបើក និងប្រើមុខងារនេះ Notification Summary៖

  • តម្រូវការ iPhone/iPad ប្រើ iOS/iPadOS 15 ឡើងទៅ
  • បើកកម្មវិធី Settings > Notification
  • ចូលទៅកាន់ Scheduled Summary ចុច Enable > Continue
  • ជ្រើសរើសកម្មវិធីដែលចង់ឱ្យបង្ហាញសារក្នុង Notification Summary
  • បន្ទាប់មកកំណត់ម៉ោងដែលអ្នកចង់មើល Notification Summary ឧទាហរណ៍ម៉ោងអ្នកទំនេរជាដើម
  • ចុច Turn on Notification Summary និងត្រលប់ទៅផ្ទៀងផ្ទាត់កម្មវិធី និងម៉ោងវិញជាការស្រេច
  • អ្នកក៏អាចរើសកម្មវិធីផ្សេងៗបន្ថែមទៀត ដោយត្រលប់ទៅមុខងារ Notification វិញដដែល ហើយចុចលើកម្មវិធីនីមួយ enable លើ Schedule Summary ដូចបង្ហាញខាងក្រោម។

បន្ទាប់ពីកំណត់រួច សារដំណឹងកម្មវិធីទាំងនេះ នឹងបង្ហាញខ្លួនតែពេលអ្នកទំនេរប៉ុណ្ណោះ មិនបង្ករការរំខាន លោតទីងទឹងទៀតនោះទេ៕

អត្ថបទ៖ កុសល

អត្ថបទពេញនិយម
អត្ថបទថ្មី