សារ​លើក​ទឹក​ចិត្ត​ពី Honda ក្រោយ​កម្ពុជា​ចាញ់​ម៉ាឡេស៊ី ៣-១

  • 2021-12-07 09:03:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ប្រកួត​ចាញ់​ម៉ាឡេស៊ី ៣-១ ក្នុង​​​ការ​ប្រកួត​ដំបូង​ពាន​រង្វាន់ AFF Suzuki Cup កាល​ពី​ម្សិលមិញ​ ត្បិត​មាន​ឱកាស​គ្រប់គ្រង​បាល់​ច្រើន​ក៏​ដោយ។

ក្រុម​កម្ពុជា​បាន​បង្ហាញ​ការ​គ្រប់គ្រង​បាល់​ល្អ ប៉ុន្តែ​បរាជ័យ​​ក្នុង​ការ​ស្វែង​រក​ឱកាស​​ទាត់​បញ្ចូល​ទី ស្រប​ពេល​ម៉ាឡេស៊ី​​លេង​ចង្វាក់​វាយ​បក​បាន​​ល្អ។ សេត រ៉ស៊ីប ជា​អ្នក​រក​គ្រាប់​បាល់​ឲ្យ​កម្ពុជា តាម​រយៈ​ការ​ទាត់​ប៉េណាល់ទី​១១​ម៉ែត្រ ក្នុង​ជំនួប​បរាជ័យ​ជាមួយ​ម៉ាឡេស៊ី ៣-១។

ត្បិត​តែ​ចាញ់​បែប​នេះ​មែន ប៉ុន្តែ​អ្នក​ចាត់​ការ​ជម្រើស​ជាតិ​កម្ពុជា​លោក Keisuke Honda បាន​សរសើរ​អំពី​ការ​ខិតខំ​ប្រឹងប្រែង​​របស់​កីឡាករ​របស់​លោក។ “ពួក​យើង​មាន​ឱកាស​​២ ៣​ដង​ដែរ ប៉ុន្តែ​ជាមួយ​ប្រវត្តិសាស្ត្រ ខ្ញុំ​បាន​ប្រាប់​​គ្រប់​គ្នា​ថា ពួក​យើង​លេង​មិនដែល​ឈ្នះ​ទល់​នឹង​ម៉ាឡេស៊ី​ឡើយ។ គ្រប់​គ្នា​ដឹង វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយក្នុង​ការ​លេង​ជាមួយម៉ាឡេស៊ី ប៉ុន្តែ​យ៉ាង​ហោច​ណា់ ពួក​យើង​បាន​ព្យាយាម។ ខ្ញុំ​ពិត​ជា​មោទកភាព​ចំពោះ​កីឡាករ​ទាំងអស់"។

រូបភាព សហព័ន្ធកីឡាបាល់ទាត់កម្ពុជា

ប្រកួត​បន្ទាប់​កម្ពុជា​នឹង​ត្រូវ​ជួប​ជម្រើសជាតិ​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃ​ទី ៩ ខែ ធ្នូ ឆ្នាំ ២០២១ ដែល​ជា​ការ​ប្រកួត​ទី​ពីរ​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល B៕​​

រូបភាព

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី