ជិះម៉ូតូលេខអូតូ ដឹងអត់ប្រេងកាឡេប៉ុន្មានខែ ទើបគេដូរចេញម្ដង?
- 2021-12-09 05:22:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជិះម៉ូតូលេខអូតូ ដឹងអត់ប្រេងកាឡេប៉ុន្មានខែ ទើបគេដូរចេញម្ដង?
ចន្លោះមិនឃើញ
បើនិយាយពីប្រេងម៉ាស៊ីនម៉ូតូអូតូ អ្នកទាំងអស់គ្នា ប្រាកដជាបានធ្លាប់ដឹង និងធ្លាប់បានប្ដូរជារឿយៗ ប៉ុន្តែចំពោះប្រេងកាឡេ ដែលមានតួនាទីសំខាន់ជួយឲ្យដំណើរការនៃការមូលដុំម៉ូតូដើរស្រួល មិនស្ទក់ បែរជាមិនសូវចាប់អារម្មណ៍ ឬប្តូរវាឲ្យបានទៀងទាត់នោះទេ។
តើការប្តូរប្រេងកាឡេម៉ូតូអូតូប៉ុន្មានដង ហើយប៉ុន្មានខែ? ដើម្បីបកស្រាយចម្ងល់
ខាងក្រោមនេះជាចម្លើយ
Q: ប្រេងកាឡេប៉ុន្មានខែ ទើបគេដូរចេញម្ដង?
A:ប្រេងម៉ាស៊ីន៣ដង ប្តូរប្រេងកាឡេម្តង អាចថា៣ខែ ដូរម្តង
Q: ចុះបើដូរប្រេងម៉ាស៊ីនម្ដង ហើយប្រេងកាឡេម្ដង បានទេបង?
A: ខ្ញុំគិតថា វាមិនសូវចាំបាចឮដល់ថ្នាក់នឹងទេ ប្រេងកាឡេនុះ ប៉ុន្តែអ្នកខ្លះវិញ មិនដែលដឹង មិនបានដូរប្រេងកាឡេ ក៏មានដែរ។
Q: ចុះបើអត់ប្ដូរប្រេងកាឡេសោះ ប៉ះពាល់អីខ្លះបង?
A: ពេលអស់ជាតិប្រេងរំអិលកាឡេ ធ្វើអោយប៉ះពាល់ដូចជា ស៊ីសាំងជាងមុន ព្រោះតែប្រឹងតែម៉ាស៊ីន ល្បឿនមិនស្ទុះខ្លាំង
Q: ប្តូរប្រេងម៉ាស៊ីន Top 1, ប្រេងកាឡេ និងទឹកស្អំម៉ូតូ PCX សរុបទាំងអស់ប៉ុន្មាន? A: 5 + 3 + 5 = 13$