ធុញ iPhone 13 Pro ពេលថតកៀកចេះតែលោតចូល Macro Mode? នេះដំណោះស្រាយថ្មី!

  • 2021-12-16 08:23:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 13 Pro / Pro Max ជាផលិតដំបូងបំផុតរបស់ Apple អាចថតវត្ថុកៀកបានយ៉ាងច្បាស់ ដោយប្រើ Macro Mode ដែលវាពឹងផ្អែកទាំងស្រុងទៅលើ មុខងារ Auto Focus ថ្មី ទើបបំពាក់លើលែន Ultra Wide។

ប៉ុន្ដែគួរឱ្យស្ដាយមុខងារនេះដំណើរការដោយស្វ័យប្រវត្តិ ពេលអ្នកដាក់ iPhone ទៅកៀកវត្ថុណាមួយ ដែលជាហេតុធ្វើឱ្យអ្នកប្រើខ្លះធុញ ខណៈមិនចង់មុខងារនេះ ចង់ប្រើលែនដទៃវិញ។ ហើយនេះជាដំណោះស្រាយថ្មីដែលយើងនឹងបង្ហាញ ទើបមានលើ iOS 15.2 តែប៉ុណ្ណោះ។

ដើម្បីកុំឱ្យ Macro Mode ដំណើរការស្វ័យប្រវត្តិ Apple បានដាក់ប៊ុតុងមួយ សម្រាប់បិទមុខងារនេះ។ ដើម្បីដាក់សូមអនុវត្តតាមវិធីខាងក្រោម៖

  • ដំបូងអាប់ឌែត iPhone ទៅកាន់ iOS 15.2 ជាមុនសិន
  • បន្ទាប់ពីអាប់ឌែតរួច បើកម្មវិធី Settings > Camera > ចុច Enable លើ Macro Control ដូចបង្ហាញក្នុងរូប
  • បើកកម្មវិធីកាមេរ៉ាវិញម្ដង ថតវត្ថុកៀកណាមួយ ដើម្បីឱ្យដំណើរការមុខងារ Macro mode។ នោះអ្នកនឹងឃើញ ប៊ូតុងថ្មីមួយ សម្រាប់បិទបើកមុខងារ Macro ដូចមានបង្ហាញក្នុងរូបខាងក្រោម៕

ប្រភព៖ HowToGeek   ប្រែ​សម្រួល៖ កុសល