មកស្គាល់ស្មាតហ្វូនជើងខ្លាំង ទទួលពានប្រចាំឆ្នាំ២០២១ ពីអ្នក Review បច្ចេកវិទ្យាដ៏ល្បី

  • 2021-12-23 04:37:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថិត​ក្នុង​ឆ្នាំ២០២១ កន្លង​មក​នេះ​ក្រុមហ៊ុន​ទូរសព្ទ​ធំៗ​ជា​ច្រើន​បាន​បញ្ចេញ​ស្មាតហ្វូន​លំដាប់​កំពូលៗ​របស់​ខ្លួន​ដាក់​លក់​នៅ​លើ​ទីផ្សារ ដែល​មាន​សមត្ថភាព​ប្លែក​ៗ​ពី​គ្នា​ដើម្បី​ប្រជែង​​និង​ទាក់​ទាញ​ចិត្ត​អ្នក​ប្រើ​។

ថ្មីៗ​នេះ​ក៏​មាន​ជើងខ្លាំងដែល​ជា​អ្នក Review បច្ចេកវិទ្យាដ៏ល្បី​ដែល​មាន​គណនី YouTube ឈ្មោះ​ថា Marques Blownlee បាន​ផ្ដល់​ពាន​រង្វាន់​ទៅ​លើ​កំពូល​ស្មាតហ្វូន Smart Phone Award 2021ទាំងនោះ​ដូច​ខាង​ក្រោម៖

១. Best Big Phone Award

  • Samsung Galaxy Z Fold3
  • Samsung Galaxy S21 Ultra
  • Asus ROG Phone 5

២. Best Small Phone Award

  • iPhone 13 mini
  • Samsung Galaxy Z Flip3
  • Oppo Find N
  • Asus Zenfone 8

៣. Best Camera Award

  • iPhone 13 Pro
  • Google Pixel 6 និង Pixel 6 Pro
  • Vivo X70 Pro+

៤. Best Battery Award

  • iPhone 13 Pro Max
  • Asus ROG Phone 5

៥. Design Award

  • Samsung Galaxy S21 Ultra
  • Oppo Find X3 Pro
  • Oppo Reno 6
  • Lenovo Legion Phone

៦. Value Award

  • Google Pixel 6
  • Xiaomi Poco F3

៧. Bust Of The Year Award

  • Microsoft Surface Duo 2

៨. Most Improved Award

  • Samsung Galaxy S21 Ultra
  • Samsung Galaxy Z Flip3
  • iPhone 13 Pro

៩. Phone Of The Year Award

  • Samsung Galaxy S21 Ultra
  • iPhone 13 Pro
  • Google Pixel 6

ក្នុង​នោះ ជើងខ្លាំងដែល​ជា​អ្នក Review បច្ចេកវិទ្យាដ៏ល្បី​រូប​នេះ បាន​ផ្ដល់​ពាន​រង្វាន់​ឲ្យ Samsung Galaxy S21 Ultra ច្រើន​ជាង​គេ​គឺពាន Best Big Phone Award, Design Award, Most Improved Award និង Phone Of The Year Award។

Galaxy S21 Ultra មានលក្ខណ:​សម្បត្តិ​មួយ​ចំនួន​ដូច​ជាប្រើស៊ែនស័រកាមេរ៉ា telephoto ទំហំ 10MP មាន aper-ture f/2.4 និងមុខងារទប់លំនឹង OIS។ Galaxy S21 Series 5G មានបំពាក់ស៊ីមអេឡិចត្រូនិច (e-Sim) មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់។ អាចប្រើ Nano SIM Card ទាំង 2 ក៏បាន ឬប្រើ Nano SIM 1 និង e-SIM មួយក៏បាន៕

ប្រភព៖ YouTube   ប្រែ​សម្រួល៖ ម៉េងងី

អត្ថបទពេញនិយម
អត្ថបទថ្មី