របៀបកម្ដៅសាច់ដុំសម្រាប់អ្នករត់ម៉ារ៉ាតុង នៅសៀមរាប ថ្ងៃ២ មករា ខាងមុខនេះ​

  • 2021-12-29 06:42:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដឹងអត់? មូលហេតុអ្វីបានជាការកម្ដៅ សាច់ដុំចាំបាច់សម្រាប់អ្នករត់ម៉ារ៉ាតុង? ច្បាស់ជាចាំបាច់ហើយព្រោះថាការកម្ដៅ សាច់ដុំនឹងធ្វើឱ្យរាងកាយរបស់លោកអ្នក៖

  • ងាយស្រួលក្នុងការបទបែន
  • កាត់បន្ថយហានិភ័យរមួលសាច់ដុំ
  • បង្កើនលំហូរឈាម និងអុកស៊ីសែនក្នុងខ្លួន
  • ជួយឱ្យការហាត់ប្រាណកាន់តែមានប្រសិទ្ធភាពជាងមុន​ និងមិនឆាប់ហត់
  • ជួយឱ្យការធ្វើចលនាផ្សេងៗកាន់តែប្រសើរ
  • កាត់បន្ថយការឈឺចាប់សាច់ដុំ បន្ទាប់ពីរត់រួច។

ការធ្វើលំហាត់ប្រាណ កម្ដៅសាច់ដុំសម្រាប់អ្នកត្រៀមខ្លួនរត់ពាក់កណ្ដាលម៉ារ៉ាតុង ដែលមិនមានពេលចេញទៅខាងក្រៅ អាចហាត់ក្នុងផ្ទះបាន ដោយលោកអ្នកគ្រាន់តែ៖

  • ធ្វើការដើរជុំវិញផ្ទះ
  • រត់លើម៉ាស៊ីន
  • ធ្វើលំហាត់ប្រាណបែបយូហ្គាក៏បាន
  • និងលោតអន្ទាក់។

សម្រាប់លោកអ្នកដែលចូលចិត្តរត់នៅទីធ្លាខាងក្រៅ ប៉ុន្មានទីតាំងខាងក្រោមនេះ ស័ក្កិសមបំផុតសម្រាប់អ្នករត់៖

  • ពហុកីឡាដ្ឋានជាតិអូឡាំពិក
  • សួនច្បារមាត់ទន្លេ
  • សួនច្បារត្រើយម្ខាង
  • ទីក្រុងកោះពេជ្រ
  • សួនវិមានឯករាជ្យ និងសួនវត្តបទុម។

ជាក់ស្ដែងសម្រាប់លោកអ្នកដែលត្រៀមខ្លួន ចូលរួមកម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងអង្គរនាពេលខាងមុខនេះ គួរចាប់ផ្ដើមសមជើង និងកម្ដៅសាច់ដុំឱ្យហើយ ជៀសវាងរងរបួស ឬរមួលសាច់ដុំកំភួនជើងក្នុងថ្ងៃប្រកួត។

សម្រាប់ព័ត៌មានបន្ថែមពីព្រឹត្តិការណ៍នេះ សូមចូលទៅកាន់៖

នាំមកជូនដោយ៖ Manulife -គាំទ្រការស្រឡាញ់សុខភាព

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី