អ្ហេក៎…អ្នកទៅរត់ម៉ារ៉ាតុងនៅ​សៀមរាបថ្ងៃ២!​ ​កុំភ្លេចយករបស់សំខាន់ៗនេះទៅណា!​ ​​

  • 2021-12-30 04:49:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយខកខានការរត់អស់រយៈពេល ១ឆ្នាំ កាលពីឆ្នាំ២០២០កន្លងផុតទៅ ឥលូវនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសរួចជាស្រេចក្នុងការប្រារព្ធពិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងមុខអង្គរនាដើមឆ្នាំ ២០២១ ត្រូវនឹងថ្ងៃអាទិត្យទី ២ ខាងមុខនេះ។ ដូចនេះ សម្រាប់អ្នកចូលរួមដែលបានចុះឈ្មោះរត់ក្នុងកម្មវិធីរត់ពាក់កណ្ដាលម៉ារ៉ាតុងនេះ ​គួរត្រៀមលក្ខណៈ ​និងសម្ភារៈចាំបាច់មួយចំនួនដូចជា៖

  • កាតចាក់វ៉ាក់សាំង
  • ម៉ាស អាល់កុលបាញ់សម្លាប់មេរោគ និងជែលលាងសម្អាតដៃ
  • មួក និងឡេលាបការពារកម្ដៅថ្ងៃ
  • សម្លៀកបំពាក់ ស្បែកជើង ស្រាលៗ ​សម្រាប់​រត់​
  • របស់សង្គ្រោះបឋមដូចជា៖ បង់បិទ ប្រេងកូឡាអីជាដើម
  • Power Bank សម្រាប់សាកថ្មទូរសព្ទ ក្រែងរត់បណ្តើរ ថតរូបតាមផ្លូវបណ្តើរ ​(Admin សូមខ្សឹបមួយ: ឮសូរថាមានidol ២​ នាក់នឹងចូលរួមរត់ដែរ​ គឺ សាយ​ Sai​ និង រ៉ូលីន​)។

យ៉ាងណាមិញ ការថែរក្សាសុខភាពជារឿងចាំបាច់ ប្រសិនបើលោកអ្នកមានអារម្មណ៍ថាមិនសូវស្រួលខ្លួន ជៀសវាងកុំទៅចូលរួម ដើម្បីការពារទាំងខ្លួនឯង និងអ្នកដទៃ ហើយនេះក៏ជាទំនួលខុសត្រូវមួយ​​ដែរ។

សម្រាប់ព័ត៌មានបន្ថែមពីព្រឹត្តិការណ៍នេះ សូមចូលទៅកាន់៖

នាំមកជូនដោយ៖ Manulife - គាំទ្រការស្រឡាញ់សុខភាព

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទថ្មី