មួយក្បាច់នេះ លាក់រូបថត/វីដេអូ លើ iPhone គេរកមិនងាយឃើញនោះទេ (Original Apps)

  • 2021-12-30 02:47:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈនៅលើ iPhone របស់អ្នកមានរូបថតជាច្រើន ពេលខ្លះអ្នកពិតជាមិនចង់ឱ្យរូបថតមួយចំនួនត្រូវអ្នកដទៃបានឃើញនោះទេ បើទោះជាអ្នកឱ្យគេកាន់មួយភ្លែតៗក៏ដោយ ឬហេតុផលម៉្យាងទៀត គឺអ្នកចង់មិនចង់លុបរូបថតទាំងនោះទេ ប៉ុន្ដែក៏មិនចង់ទុកវានៅក្រៅធម្មតាលើកម្មវិធី Photos នោះដែរ។

តោះ! អ៊ីចឹងយើងនឹងជួយអ្នកទាំងអស់គ្នា ដោយលាក់រូបទាំងនោះទុក ហើយបូករូមទាំងមុខងារថ្មីលើ iOS 14 ថែមទៀត តិចនិកនេះនឹងមិនមានមនុស្សច្រើនអាចរករូបរបស់អ្នកឃើញនោះទេ។ អ្នកអាចចាប់ផ្ដើមអនុវត្តបាន ទាំងលើ iPhone និង iPad ដូចខាងក្រោមនេះ។

ដំបូងសូមលាក់រូបថតជាមុនសិន តាមវិធីខាងក្រោម៖

  • បើកកម្មវិធីរូបថត Photos
  • ចុចជ្រើសរើសរូបដែលចង់លាក់
  • ចុចលើប៊ូតុង Share
  • ជ្រើសរើសយក Hide
  • ចុចយក Hide លើផ្ទាំងលោតដើម្បីបញ្ជាក់ ជាការស្រេច

បន្ទាប់មករូបថតដែលអ្នកលាក់នោះ នឹងនៅក្នុងកម្មវិធី Photos > Albums > Hidden ដូចរូបខាងក្រោមនេះ។

ជំហ៊ានបន្ទាប់ គឺលាក់អាល់ប៊ុម Hidden ដើម្បីកុំឱ្យមានអ្នករកឃើញរូបថតទាំងនោះក្នុងកម្មវិធី Photos។

  • សូមចូលទៅកាន់ Settings
  • ជ្រើសយក Photos
  • ទាញបើកមុខងារ Hidden Album ឱ្យចេញប៊ូតុងបៃតង។

ដូចនេះអាល់ប៊ុម Hidden ដែលមានរូបថតអ្នកបានលាក់រូបថតទុកនោះ នឹងលែងមាននៅក្នុងកម្មវិធី Photos ទៀតហើយ។ ហើយដើម្បីឱ្យអាល់ប៊ុម Hidden មានលើកម្មវិធី Photos វិញ អ្នកគ្រាន់តែបិតមុខងារ Hidden Album ដែលមានប៊ូតុងបៃតងនោះវិញជាការស្រេច៕

អត្ថបទ៖ កុសល