ដាក់ CV មក! មាស សុខសោភា ចេញប្រកាសរកមុខអនាគតកូនប្រសាររបស់ខ្លួន និងព្រាប សុវត្ថិហើយ
- 2022-01-03 04:57:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដាក់ CV មក! មាស សុខសោភា ចេញប្រកាសរកមុខអនាគតកូនប្រសាររបស់ខ្លួន និងព្រាប សុវត្ថិហើយ
ចន្លោះមិនឃើញ
កាលពីសប្ដាហ៍មុនមហាជនមានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយចាប់អារម្មណ៍នឹងក្មេងប្រុសជំទង់ម្នាក់ដែលថតរូបជាមួយនឹង មាស សុខសោភា ហើយយុវជនរូបនេះក៏មានគេសង្ស័យថាជាកូនប្រុសរបស់កំពូលតារាចម្រៀងស្រីរូបនេះដែរ។
គ្រប់គ្នាច្បាស់ចិត្តហើយថា នាងបានរៀបការតាំងពី ១២ឆ្នាំមុន ក្រោយរូបបែកធ្លាយក្រោមស្នាដៃ តារាចម្រៀង ឆន សុវណ្ណារាជ ប៉ុន្តែម្នាក់ៗពិតជាទន្ទឹងរង់ចាំយ៉ាងខ្លាំងនូវការបកស្រាយរបស់ អ្នកនាង មាស សុខសោភា ទាក់ទងនឹងរឿងកូនចៅ។
ដោយឡែក នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២នេះ សោភា បានបង្ហោះរូបជាច្រើនសន្លឹក អមជាមួយនឹង Caption លេងសើច ក្នុងន័យប្រកាសប្រយោលថា៖ «តោះសុំមើលមុខកូនប្រសារម៉ាក់ភា និងបងព្រាប សុវត្តិតិចមក»។
ច្បាស់ពេកទៅហើយ ថានាងដឹងពីប្រតិកម្មមហាជនចំពោះកូនប្រុសរបស់នាង ព្រោះមួយចំនួននៃអ្នកចែកចាយរូបភាព គឺជានារីៗ ហើយពួកគេមិនតិចទេក៏លង់នឹងភាពស្រស់សង្ហារបស់ក្មេងប្រុស ដែលសង្ស័យថាជាកូនរបស់សោភាដែរ៕