ថ្ងៃ​នេះ​កូន​នាគ​ស្លាប​ហង្ស ធី ម៉េងហួង ចេញ​ពីរូងប្រយុទ្ធ​ជាមួយ​ត្រីឡាបយ៉ាសម្ដែងឫទ្ធិ

  • 2022-01-04 01:43:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ដោយសារ​តែ​មាន​​ភារកិច្ចហ្វឹកហាត់​ជម្រើស​ជាតិ​បាល់ទះឆ្នេរ​ខ្សាច់ កូន​នាគ​ស្លាប​ហង្ស​ «ធី ម៉េង​ហួង» បាន​អាក់ខាន​បង្ហាញ​មុខ​នៅ​តាម​តារាង​បាល់ទះ​នានា​នៅ​កម្ពុជា។ យ៉ាង​ណា​ថ្ងៃ​នេះម៉េងហួង​នឹង​ចេញ​ប្រយុទ្ធ​៤​ស្មើ​​ជាមួយ​​កីឡាករ​រហស្សនាម​ត្រី​ឡាប​យ៉ា​សម្ដែង​ឫទ្ធិ «ជឿនកំពង់​ស្ពឺ» នៅ​តារាង​បាល់​ទះ​ដាវ​ញីឈ្មោល​ស្រុក​អង្គស្នួល​ខេត្ត​កណ្ដាល វេលាម៉ោង​១២​ថ្ងៃ​ត្រង់។

ក្រុម​របស់​យុវជន​ ធី ម៉េងហួង មាន​អ្នកប៉ះសេ​ដៃ​ទី​១ ប៊ន ណារិទ្ធ, កីឡាករ​ជំនាញ​ការពារ ឡេក លាងហុង និង​យុវជន​ឆ្វេង​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​មហាជន​ ខុម ហុងទ្រី។ ដោយឡែក​ក្រុម​របស់​ត្រីឡាបយ៉ា​សម្ដែង​ឫទ្ធិជឿន​កំពង់​ស្ពឺ​វិញ​មាន​កីឡាករ​ជំនាញ​វាយ​សេវាស្មាត់​យូ​, ស្មាត់​ដេញ​បាល់​លឿនផានិត និង​លោក​តុលា​កាង​សេវា។

ជំនួប​រវាង​ក្រុម​កូន​នាគ​ស្លាប​ហង្ស និង​ក្រុម​ដាវ​ញីឈ្មោល​នេះ​ដែរ ត្រូវ​បាន​មហា​ជន​​​ជឿជាក់​ថានឹង​ធ្វើ​ឱ្យ​កក្រើក​​តារាង​បាល់​ទះ​ដាវ​ញីឈ្មោល នៅ​ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល និង​ក្រសោប​បាន​អ្នក​ទស្សនា​ច្រើន​ តាម​រយៈ​ការ​ផ្សាយ​ផ្ទាល់​លើ​អេក្រង់​ទូរសព្ទ។

សូម​ជម្រាប​ប្រិយមិត្ត​ថា ការ​ប្រកួត​នេះ​ក៏​មាន​ផ្សាយ​ផ្ទាល់​លើ​ផេក​ផ្លូវ​ការ​របស់​ Sabay News Sport យើង​ដែរ ដូច្នេះ​​កុំ​ភ្លេច​ត​ាម​ដាន​នៅ​វេលា​ម៉ោង​១២ ថ្ងៃ​ត្រង់៕

អត្ថបទ៖ អ៊ុំ សុភក្តិ