ជា​អ្នក​ជិត​ខាងយើង​ត្រូវ​ប្រយ័ត្ន! ថៃឆ្លងអូមីក្រុងសរុបជាង២០០០នាក់ហើយ!

  • 2022-01-05 02:16:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃបានបន្តប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុបមាន ចំនួន "៣,៨៩៩" នាក់ និងស្លាប់ ចំនួន១៩នាក់បន្ថែមទៀត ខណ:ដែលអូមីក្រុងកំពុងតែឆ្លងលឿនដូចព្យុះ សរុបមកដល់ព្រឹកនេះមានចំនួន ២០៦២ករណី គិតត្រឹមថ្ងៃទី ០៥ ខែមករាឆ្នាំ២០២១។ នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្ញាក់ងារសារពត៌មាន Thai PBS News។

ប្រទេសថៃនាបច្ចប្បន្ននេះស្ថានភាពនៃការឆ្លងរីករាលដាលកាន់តែអាក្រក់ឡើងៗពីមួយថ្ងៃទៅមួយថ្ងៃ អត្រាអ្នកឆ្លងជំងឺកូវីដ១៩នៅតែបន្តកើនឡើងជាលំដាប់ហាក់មិនទាន់មានការថមថយសោះនៅឡើយ ពោលគឺថៃមានអ្នកឆ្លងនិងស្លាប់ដោយសារតែកូវីដ១៩ជាបន្តបន្ទាប់ជាពិសេសអូមីក្រុងឆ្លងលឿនដូចព្យុះតែម្តង រហូតមកដល់ពេលនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩សរុប រហូតទៅដល់២,២១០,៦១២នាក់ ជាសះស្បើយពីជំងឺមានចំនួន ២,១៥៥,៤០៣នាក់ កំពុងសម្រាកព្យាបាលជំងឺមានចំនួន៣៤,៨៧៧នាក់ ខណ:អ្នកដែលបានបាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩មានរហូតទៅដល់២១,៧៦៩នាក់ឯណោះ។

គួរបញ្ជាក់ផងដែរថាប្រទេសថៃកំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងទៅលើការវាយលុកនៃវីរុសបំប្លែងខ្លួនថ្មីអូមីក្រុងឆ្លងទាំងពីភ្ញៀវបរទេស ឆ្លងទាំងប្រជាជនរបស់ខ្លួននៅក្នងតំបន់ស្ទើរគ្រប់ខេត្តក្រុងទូទាំងប្រទេសចំនួន ២០៦២ករណីទៅហើយ ដែលជាហេតុធ្វើឲ្យប្រទេសថៃសម្រេចប្រកាសផ្អាកទទួលភ្ញៀវទេសចរអន្តរជាតិជាបណ្តោះអាសន្នកាលពីពេលកន្លងទៅ ។

ប្រភព៖ Thai PBS   អត្ថបទដោយ៖ សាន​ សុធារដ្ឋ