iOS 15.2.1 ជាកំណែដ៏តូច តែអាប់ឌែតលើប្រព័ន្ធសុវត្ថិភាពធំគួរសម

  • 2022-01-13 03:46:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើបបញ្ចេញ iOS និង iPadOS 15.2.1 សម្រាប់ iPhone និង iPad វាមិនមែនជាកំណែអាប់ឌែតធំប៉ុន្មាននោះទេ ប៉ុន្ដែវាសំខាន់សម្រាប់ប្រព័ន្ធសុវត្ថិភាព។

កំណែអាប់ឌែតថ្មីនេះ គឺដើម្បីដោះស្រាយទៅលើ software framework របស់ HomeKit ដែលវាប្រើសម្រាប់ គ្រប់គ្រង និងបញ្ជារទៅលើ ឧបករណ៍ Smart Home។

ព្រោះអីមុខងារនេះ ផ្ទុកនូវភាពងាយរងគ្រោះ អាចឱ្យមេរោគ maliciously ចូលទៅកាន់ HomeKit ប្ដូរឈ្មោះដ៏សែនវែង បង្កឱ្យមាន denial of service ហៅថា (DoS) អាចឱ្យ iPhone/iPad គាំង ឬឈានដល់ reset ម៉ាស៊ីនទើបអាចប្រើបានវិញ ឈានដល់បាត់បង់ទិន្នន័យរបស់អ្នកប្រើផងដែរ។

ដូចនេះ ដើម្បីជៀសវាងបញ្ហានេះ អ្នកអាចអាប់ឌែតទៅកាន់ iOS និង iPadOS 15.2.1 បានផងដែរ។ របៀបអាប់ឌែត ចូលទៅកាន់ Setting > General > Software Update បន្ទាប់មកចុច Download and Install ជាការស្រេច។

គួរបញ្ជាក់ថា កំណែអាប់ឌែតថ្មីនេះ ក៏មានជួសជុលបញ្ហាផ្សេងៗដូចជា កម្មវិធី Messages មិនអាចបើក iCloud Link និង fix bug third-party កម្មវិធី CarPlay ជាដើម៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម