​ក្រោយ​ចាប់​ដៃ​គូ​ជា​មួយ​ក្លឹប​កំពូល​ជប៉ុន បឹង​កេត អាច​បោះ​ជំរុំ​ហ្វឹកហាត់​នៅ​​ទី​នោះ​ថែម​ទាំង​...

  • 2022-01-13 07:59:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្លឹប​បាល់ទាត់​បឹង​កេត​អង្គរ​បាន​បង្ហាញ​ពី​ការ​ចាប់​ដៃ​គូ​ជា​មួយ​ក្លឹប​ក្នុង​លីគ​កំពូល​ប្រទេស​ជប៉ុន Shonan Bellmare ​ចំនួន​២​​​ឆ្នាំ ដែល​ការ​ចាប់ដៃ​គូ​ជា​សម្ព័ន្ធភាព​​នេះ​ចាប់​ពី​ថ្ងៃ​ទី​១ ខែ មករា ឆ្នាំ ២០២២នេះ​រហូត​ដល់​ថ្ងៃ​ទី ​៣១​ខែ មករា ឆ្នាំ ២០២៤។

កិច្ច​សហការ​នេះ​ផ្អែក​លើ​ចំណុច​រួម​ដូច​ខាង​ក្រោម៖

១. ការ​ផ្លាស់ប្ដូរ​ដ៏​មាន​តម្លៃ​នៃ​ក្រុម​ឈុត​ធំ ដែល​ផ្តោត​សំខាន់​លើ ​ការ​ផ្ទេរ​កីឡាករ, ការ​បញ្ជូន​បុគ្គលិក​ និង​ការ​គាំ​ទ្រ​ដល់​ការ​បោះ​ជំរុំ​ហ្វឹកហាត់​ជាដើម។​

២. ការ​ផ្លាស់ប្ដូរ​គ្នា​នូវ​ថ្នាល​បណ្តុះបណ្តាល​យុវជន ដែល​ផ្តោត​សំខាន់​លើ ការ​ចូលរួម​ក្នុង​ការ​បណ្តុះបណ្តាល​របស់​កីឡាករ បុគ្គលិក​នៃ​ក្រុម​គ្រូបង្គោល និង​ការ​ចូលរួម​ក្នុ​ង​ការ​ប្រកួត​នៃ​ក្រុម​ទាំង​ពីរ។

៣. ការ​ចែករំលែក​ព័ត៌មាន​ ដែល​ផ្តោត​សំខាន់​ជុំវិញ​ព័ត៌មាន​នៃ​កីឡាករ​របស់​ក្រុម​ទាំងពីរ​ ក្រុម​ការងារ​គ្រូ​បង្គោល ព័ត៌មាន​នៃ​ការ​ប្រកួត​នានា និង វិធីសាស្រ្ត​បណ្តុះបណ្តាល​ជាដើម ។

៤. ​កិច្ចសហ​ប្រតិបត្តិការ​អាជីវកម្ម​ ដែល​ផ្តោត​សំខាន់​ជុំវិញ ការ​លក់​លើ​កញ្ចប់​ឧបត្ថម្ភ ​ការ​លក់​សំបុត្រ ការ​លក់​សម្ភារៈ​អនុស្សាវរីយ៍ ការ​រៀបចំ​ការ​កំសាន្ត និង​ការ​ផ្សារភ្ជាប់​ជាមួយ​អ្នកគាំទ្រ៕ ​​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម