Arteta សរសើរ Arsenal អាច​ទប់ Liverpool បាន​ ខណៈ​ស្ថិត​៧៧%​ទល់​២៣%

  • 2022-01-14 03:52:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​របស់ Arsenal លោក Mikel Arteta បាន​សរសើរ​កូន​ក្រុម​របស់​ខ្លួន​ដែល​ព្យាយាម​​លេង​ទោះ​នៅ​សល់​គ្នា​​តែ​១០​នាក់ ទល់​នឹង​ Liverpool សម្រាប់​ជើង​ទី​មួយ​ពាន​រង្វាន់ League Cup។

ការ​ប្រកួត​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​​ពាន League Cup ជើង​ទី​មួយ​ក្នុង​កីឡដ្ឋាន Anfield ក្រុម​ទាំង​ពីរ Liverpool និង Arsenal បាន​បញ្ចប់​ត្រឹម​លទ្ធផល ០-០ ប៉ុណ្ណោះ។ ខ្សែ​បម្រើ Granit Xhaka ទទួល​បាន​កាត​ក្រហម​តាំងតែ​នាទី​ទី​២៤ ក្រោយ​បង្ក​កំហុស​លើ Diogo Jota របស់ Liverpool។

ចំពោះ​ស្ថិតិគ្រប់គ្រង​បាល់​ Liverpool មាន​ដល់​ទៅ​៧៧​% ឯ Arsenal មាន​ត្រឹម​២៣%។ ក្រោយ​ប្រកួត​ចប់​អ្នក​ចាត់​ការ Arteta បាន​​សរសើរ​កីឡាករ​របស់​ខ្លួន​ថា មិន​ចុះចាញ់​ឡើយ ទោះបី​វា​លំបាក​ខ្លាំង​​ទល់​នឹង​​ដៃ​គូ​បែប​នេះ​ក្ដី។ លោក​បាន​ប្រាប់​កីឡាករ​មុន​ការ​ប្រកួត​ថា ត្រូវ​តែ​​មាន​​អាកប្បកិរិយា​ច្បាស់លាស់ ហើយ​ក្នុង​ពេលវេលា​លំបាក​ត្រូវ​តែ​ប្រតិកម្ម។

ការ​ប្រកួត​ជើង​ទី​ពីរ​​រវាង Arsenal និង Liverpool នឹង​លេង​នៅ​ថ្ងៃ​ទី ២០ ខែ មករា ឆ្នាំ ២០២២ នៅ​​កីឡដ្ឋាន Emirates Stadium៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី