ខ្សែ​ប្រយុទ្ធ​ Man City រូប​នេះ​ ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ PL ប្រចាំ​ខែ​ធ្នូ​

  • 2022-01-14 13:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Raheem Sterling ឈ្នះ​ពាន​ កីឡាករ​ឆ្នើម​របស់​ Premier League ប្រចាំ​ខែ​ធ្នូ​ ឆ្នាំ​២០២១​កន្លង​ទៅ​នេះ​។

នៅ​ខែ​ធ្នូ​ កន្លង​ទៅ​នេះ​ Sterling បាន​ស៊ុត​ចូល​ ៥គ្រាប់​ និង​ Assit បាន​១​ដង​ ក្នុង​ ៥ប្រកួត​ផ្សេងៗ​គ្នា​។

នេះ​ជា​លើក​ទី​៣ ហើយ​សម្រាប់​កីឡាករ​ Man City រូប​នេះ​ ដែល​ទទួល​បាន​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ខែ​របស់​ PL បែប​នេះ​ ដោយ​លើក​ដំបូង​ឈ្នះ​កាល​ពី​ឆ្នាំ​២០១៦ គឺ​ប្រចាំ​សីហា និង​លើក​ទី​៣ ឈ្នះ​ប្រចាំ​ខែ​វិច្ឆិកា ក្នុង​ឆ្នាំ​២០១៨។​

នៅ​ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២ នេះ​ Sterling ចូល​លេង​ឲ្យ​ Man City បាន​ ២៥ប្រកួត​ និង​ស៊ុត​ចូល​បាន​ ៩គ្រាប់​៕

ប្រភព៖ Premier League   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី