ផ្ទុះភ្នំភ្លើងក្រោមបាតសមុទ្រ បង្កឱ្យមានរលកយក្សស៊ូណាមិ កំពុងគំរាមកំហែងប្រទេសចំនួន ៤

  • 2022-01-17 09:07:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅតំបន់ភាគខាងជើងនៃមហាសមុទ្រប៉ាសុីហ្វិច មានបាតុភូតបន្ទុះភ្នំភ្លើងក្រោមបាតសមុទ្រមួយបានកើតឡើង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២។ នេះបើតាមការចុះផ្សាយរបស់សារព័ត៍មាន CNN។

បាតុភូតនៃបន្ទុះភ្នំភ្លើងដ៏ខ្លាំងក្លាមួយនេះបានបង្កឱ្យមាន រលកយក្សស៊ូណាមិ ហើយបានវាយប្រហារមកលើកោះ Tonga។ ឥទ្ធិពលនៃបាតុភូតនេះ អាចវាយប្រហារទៅដល់បណ្តាប្រទេសមួយចំនួនរួមមាន ជប៉ុន សហរដ្ឋអាមេរិក អូស្ដ្រាលី និង ប្រទេសនូវែលហ្សេឡង់ នៅពេលខាងមុខដ៏ខ្លីនេះ។ បាតុភូតនៃបន្ទុះភ្នំភ្លើងនេះ ត្រូវបានម៉ាសុីនថតរបស់ផ្កាយរណប ថតបានពីទិន្នភាពស្តែងៗ ដែលមើលទៅហាក់ដូចជាផ្ទុះគ្រាប់បែកបរិមាណូ និងមិនធ្លាប់កើតមានទេនៅក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ៕

លោកយាយពិការភ្នែក Baba Vanga ធ្លាប់បានទស្សន៍ទាយថា នៅក្នុងឆ្នាំ២០២២ ពិភពលោកនឹងជួបគ្រោះរញ្ជួយដី និង រលកយក្សស៊ូណាមិកាន់តែខ្លាំង។ ជាក់ស្តែងឃើញថា អ្វីដែលលោកយាយបានទស្សន៍ទាយទុកនេះ គឺកំពុងតែក្លាយជាការពិតបន្តិចម្តងៗហើយ៕

ប្រភព៖ CNN   ប្រែសម្រួល ៖ សង្ហា