ល្បី​ថា​ PSG ​ជឿជាក់​នឹង​អាច​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Mbappe

  • 2022-01-18 13:31:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Paris Saint Germain ត្រូវ​បាន​ប្រភព​ជា​ច្រើន​ថា​ មាន​ភាព​ជឿជាក់​នឹង​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ ខ្សែ​ប្រយុទ្ធ​ Kylian Mbappe សម្រាប់បន្តនៅ​រដូវកាល​ក្រោយៗ​ទៀត​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ ESPN

បើ​តាម​ប្រភព​ខាង​លើ​នេះ​ មួយ​រយៈ​នេះ​ ក្រុម​គ្រួសារ​របស់​ Mbappe បាន​ជួប​ពិភាក្សា​និយាយ​ពី​រឿង​នេះ​ជា​មួយ​ថ្នាក់​ដឹក​នាំ​ PSG រហូត​មក​ ដោយ​ការ​ពិភាក្សា​នោះ​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ ដោយ​ Mbappe នឹង​អាច​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ PSG ក្នុង​រយៈ​ពេល​ខ្លី​ណា​មួយ​។

ទោះ​ជា​យ៉ាង​ណា​ក្ដី​ Real នៅ​តែ​ជឿជាក់​នឹង​អាច​នាំ​យក​ Mbappe មក​ក្លឹប​របស់​ខ្លួន​នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​ ខណៈ​ PSG វិញ​តែង​តែ​បង្ហាញ​ចំហ​ចង់​ឲ្យ​កីឡាករ​នេះ​នៅ​បន្ត​ និង​បាន​ខិត​រក​មធ្យោបាយ​គ្រប់​យ៉ាង​ដើម្បី​សុំ​ឲ្យ​គេ​ព្រម​នៅ​បន្ត​។

Mbappe នឹង​អស់​កុងត្រា​ជា​មួយ​ PSG នៅ​ថ្ងៃ​ទី​៣០ ខែ​កក្កដា ឆ្នាំ​២០២២ខាង​មុខ​ ដោយ​នៅ​ក្នុង​រដូវកាល​នេះ​ គេ​ចូល​ឲ្យ​ក្លឹប​នេះ​បាន​ ២៧​ប្រកួត​ហើយ​ និង​រក​បាន​ ១៩​គ្រាប់​៕

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម