មានបានថ្កុំថ្កើងមិនភ្លេចអំពើល្អ សួស វីហ្សា ចុះជួយបងប្អូនខេត្តស្វាយរៀងដែលមានជីវភាពខ្វះខាត

  • 2022-01-21 10:00:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅរសៀលថ្ងៃទី២១ មករានេះតារាច្រៀងល្បីឈ្មោះប្រចាំផលិតកម្មហង្ស មាស អ្នកនាង សួស វីហ្សា បានធ្វើការចុះផ្ដល់អំណោយមួយចំនួនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតខ្លាំងនាទឹកដីខេត្តស្វាយរៀង។

មិនអោបដៃឈរមើលប្រជាពលេដ្ឋខ្មែរស់នៅលំបាកវេទនា សួស វីហ្សា រួមជាមួយស្វាមីលោក ថមមី មានទឹកចិត្តល្អប្រពៃ ជ្រះថ្លា កើតកូនចិត្តមួយដោយមុននេះបន្តិចគណនីហ្វេសប៊ុក សួស វីហ្សា បានឱ្យដឹងថានាង និងស្វាមីបានធ្វើដំណើរទៅដល់ខេត្តស្វាយរៀង ដើម្បីពាំនាំអំណោយចុះចែកទៅជូនគ្រួសារមួយចំនួនរស់នៅទីនោះដែលកំពុងជួបប្រទះបង្ហាជីវភាពខ្វះខាតខ្លាំង។

ក្នុងនោះ វីហ្សា គេសង្កេតឃើញថាក្រៅពីជូនអំណោយដល់គ្រួសាររងការខ្វះខាត់ តារាស្រីរូបនេះក៏បានធ្វើការជួយសម្រួលដល់ដូនចាស់ៗ និងកុមារតូចៗផងដែរ ដោយបានផ្ដល់ជា មី ទឹកសុទ្ធ ទឹកស៊ីអៀវ និងថវិកាមួយចំនួន។

ទង្វើនេះពិតជាល្អខ្លាំងមែនទែនសម្រាប់ វីហ្សា និងស្វាមី ហើយក្នុងនោះមហាជនក៏ពេញចិត្តមិនស្ទើដែរ បន្ទាប់ពីបានឃើញសិល្បករសិល្បការិនីកម្ពុជា ចេះជួយទុក្ខធុរៈជនរួមជាតិបែបនេះ៕

អត្ថបទ៖ PAV SREY PICH

អត្ថបទពេញនិយម