អ្នកកើតឆ្នាំខាល ឆ្នាំនេះជាន់ឆ្នាំឆុងខ្លាំង ប្រយ័ត្នរឿង៦យ៉ាងនេះឲ្យមែនទែន ទើបអស់គ្រោះ

  • 2022-01-24 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈពេលដែលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំខាលខិតកាន់តែជិតមកដល់ អ្នកដែលមានឆ្នាំកំណើតក្នុងឆ្នាំនេះ ប្រាកដជាចង់ដឹងហើយថាគួរតែប្រយ័ត្ននិងធ្វើរឿងអ្វីខ្លះដែឡនឹងនាំលាភសំណាងដល់អ្នក ដើម្បីជៀសវាងសំណាងមិនល្អ។

រូបតំណាង

តាមរយៈការជម្រាបជូនដោយ ឯកឧត្តមបណ្ឌិត ឡុង បូរ៉ា គ្រូហោរាសាស្តល្បីឈ្មោះ និងជាប្រធានសមាគន៍ ទំនៀមប្រពៃណីខ្មែរ និងសេវាសង្គមនិងជាទីប្រឹក្សាផ្ទាល់ សម្តេច ព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានឲ្យដឹងថា សម្រាប់អ្នកកើតឆ្នាំខាល ឆ្នាំនេះជាឆ្នាំជាន់ឆុងខ្លាំង (ឆុង៧៥%) ដែលចាំបាច់បំផុតគួរប្រយ័ត្នឲ្យមែនទែនហាមដាច់ខាងធ្វើរឿង៦យ៉ាងខាងក្រោមនេះ បើមិនចង់ជួបគ្រោះមិនល្អ នាំខាតលាភសំណាងដល់ខ្លួន និងក្រុមគ្រួសារ។

១. ត្រូវអត់ធ្មត់តមសំដីឲ្យបានច្រើន៖ ព្រោះពាក្យសំដីឆ្នាំខាលប្រសិនបើពាក្យដែលនិយាយចេញទៅដោយមិនមានការត្រិះរិះពិចារណា មិនមានភាពអត់ធ្មត់ពាក្យសំដីនោះវានឹងអាចក្លាយទៅជាភ្លើងដុតអ្នកដទៃ ធ្វើឲ្យគេក្ដៅក្រហាយ ហើយឥទ្ធិពលនៃចំហាយនោះនឹងវិលត្រឡប់មករកខ្លួមវិញ។

២.ត្រូវប្រយ័ត្ន និងផ្ដោតលើបញ្ហា សុខមាលភាព៖ ក្នុងករណីមិនស្រួលខ្លួន ឬមានសុខភាពមិនល្អប្រសើរត្រូវប្រញ៉ាប់ពិគ្រោះជាមួយគ្រូពេទ្យ ឬពិនិត្យឲ្យបានច្បាស់លាស់ ។

រូបតំណាង

៣. ការទុកដាក់របស់ទ្រព្យ៖ ចំពោះរបស់ទ្រព្យដូចជា កង់ ម៉ូតូ ឡាន នាឡិកា ទូរស័ព្ទ មានពេជ្រ ឬរបស់មានតម្លៃផ្សេងៗ ត្រូវចេះប្រយ័ត្នឲ្យបានច្រើន និងទុកដាក់ឲ្យបានត្រឹមត្រូវកុំធ្វេសប្រហែសឲ្យសោះ ប្រយ័ត្នខាតបង់មិនដឹងខ្លួន។

៤. បញ្ហាក្ដីក្ដាន់ក្នុងគ្រួសារ ឬការវិនិយោគទុនផ្សេងៗ៖ ចំពោះការរកស៊ីវិនិយោគផ្សេងៗ ត្រូវប្រយ័ត្នចំពោះបញ្ហារឿងក្ដីក្ដាន់ផ្សេងៗកើតមានឡើង នៅចំពោះមុខឲ្យមែនទែន។

រូបតំណាង

៥. ប្រយ័ត្នភ្លើង៖ គ្រប់រឿងទាំងអស់ ដែលមានទាក់ទងនឹងភ្លើងគឺត្រូវប្រយ័ត្នទាំងអស់ ព្រោះអាចនឹងនាំភាពក្ដៅក្រហាយ និងគ្រោះកាចមិនល្អដល់ខ្លួនឯង និងមនុស្សនៅជុំវិញខ្លួន។

៦. ត្រូវហាមដាច់ខាត ទំលាក់គរចេញក្នុងឆ្នាំនេះ៖ មិនថាប្ដីប្រពន្ធជាបុរសឬស្ត្រីជាឆ្នាំខាល ប្រសិនបើមានទំងន់ ឬ ពរពោះដោយចៃដន្យ មិនបានត្រៀមទុកជាមុន គឺហាមដាច់ខាតទំលាក់កូនចេញក្នុងឆ្នាំនេះ ។ នេះជាចំនុចហាមដាច់ខាត បើពុំនោះទេនឹងអាចទទួលរងឧបសគ្គ និងទទួលរងនូវបញ្ហា ក្នុងកំឡុង២ទៅ៥ឆ្នាំខាងមុខមិនខាន៕

រូបតំណាង

អត្ថបទដោយ៖ ស៊ូ អីន