ខេមរៈ សិរីមន្ដ ទម្លាយដើមចមធ្វើឱ្យ ស្រីពៅ ធ្លាក់ខ្លួនឈឺដោយសារលេបថ្នាំគ្មានវិជ្ជៈបញ្ជាត្រឹមត្រូវ

  • 2022-01-25 07:29:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីម្សិលមិញនេះគឺជាថ្ងៃគំរប់ខួបរយៈពេល៣ឆ្នាំនៃស្លាប់របស់តារាចម្រៀង ខេមរៈ ស្រីពៅ ប្អូនស្រីបង្កើតលោក ខេមរៈ សិរីមន្ដ ដែលស្រីពៅបានឃ្លាតពីក្រុមគ្រួសារគ្មានថ្ងៃវិលត្រលប់។

ទន្ទឹមនឹងកម្មវិធីកំពុងប្រព្រឹត្តិធ្វើបុណ្យជូន ស្រីពៅ លោក ខេមរៈ សិរីមន្ដ ជាបងប្រុសបានធ្វើការគាស់រម្លឹកអំពីដំណើរដើមទងដែលធ្វើឱ្យតារាស្រីរូបនេះធ្លាក់ខ្លួនឈឺភ្លាមៗ និងបាត់មុខពីសិល្បជាច្រើនឆ្នាំ មុនពេលទទួលមរណភាព។

យោងតាមសម្ដីរបស់លោក សិរីមន្ដ បានឱ្យដឹងថាដំបូងឡើង ស្រីពៅ គ្រាន់តែមានអាការៈហើមជើង ដើរមិនសូវបាន ហើយចេះតែផ្សំថ្នាំលេបធម្មតាអស់រយៈពេលជាយូរដែលគ្មានវិជ្ជះបញ្ជាជាត្រឹមត្រូវ។ បញ្ហានេះគ្មានអ្នកណានឹកស្មានទេថាជើងហើម បំលែងរហូតហើមពេញទាំងខ្លួន ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ កាលម៉ែត ហើយបានធូរស្បើយបាន១៣ថ្ងៃ។

ក្នុងនោះគ្រូពេទ្យជំនាញ់បានប្រាប់ក្រុមគ្រួសារថាគ្រឿងក្នុងបានប្រតិកម្មជាមួយថ្នាំខូចខ្ទិចស្ទើរតែ៩០% ទៅហើយទាំងក្រលៀន តំរងនោម ទើបជាហេតុធ្វើឱ្យ សិរីមន្ដ ត្រូវបញ្ជូនប្អូនពៅទៅព្យាបាលបន្តនៅប្រទេសថៃ។ លុះព្យាបាល នៅប្រទេសថៃបាន៣ឆ្នាំ គ្រួសារបានសម្រេចចិត្តជាថ្មីថានឹងត្រូវបញ្ជូន ស្រីពៅ ទៅប្រទេសឥណ្ឌា ដើម្បី ធ្វើការវះកាត់ប្ដូរក្រលៀន និងតំរងនោម ប៉ុន្តែជាអកុសលនាងបានផុតដង្ហើមបាត់ទៅហើយមុនពេលវះកាន់នៅទីនោះ។

ខេមរៈ សិរីមន្ដ បានសង្កត់ធ្ងន់ថាការដែលលោក រួមទាំងគ្រួសារតស៊ូយកនាងទៅព្យាបាលពីប្រទេសមួយទៅប្រទេសមួយបែបនេះក៏ព្រោះតែពាក្យមួយដែលចេញពីមាត់ ខេមរៈ ស្រីពៅថា “នាងចង់រស់” ដូច្នេះមិនអាចមើលនឹងភ្នែក រឹតតែមិនអាចអោបដៃឈរមើលព្រោះស្រីពៅ ជាក្មេងល្អមិនដែលឱ្យឪពុក ម្ដាយពិបាកដោយសារ។

យ៉ាងណាមិញតារាចម្រៀងប្រុសរូបនេះក៏បានបន្ថែមថា ការដែលទទួលទានថ្នាំដែលផ្សំពីគ្រូពេទ្យ គ្មានវិជ្ជៈបញ្ជាត្រឹមត្រូវ គឺវាបានជះឥទ្ធិពលយ៉ាងខ្លាំងដល់សុខភាព ជាពិសេសប្រព័ន្ធក្នុងខ្លួនតែម្ដង៕

អត្ថបទ៖ PAV SREY PICH