លោកមេទ័ពធំ សូត្រ ប៊ុនធី ក្រសោបលុយលានទៀតហើយផ្ដួលដៃគូផុយៗម្សិលមិញ
- 2022-01-31 00:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកមេទ័ពធំ សូត្រ ប៊ុនធី ក្រសោបលុយលានទៀតហើយផ្ដួលដៃគូផុយៗម្សិលមិញ
ចន្លោះមិនឃើញ
អ្នកប្រដាល់រហស្សនាម លោកមេទ័ព សូត្រ ប៊ុនធី ម្សិលមិញនេះក្រសោបលុយ ៣ ៤០០ ០០០ លានរៀលទៀតហើយក្រោយផ្ដួលដៃគូពីររូបសន្លប់ផុយៗនៅសង្វៀន TOWN។
ការប្រកួតនៅជុំទី១ សូត្រ ប៊ុនធី ប្រើពេលត្រឹម២ទឹកប៉ុណ្ណោះ ដោយទាត់ឲ្យ រិទ្ធ ប៊ុនម៉ៅ បោះបង់ការប្រកួតរួចបានឡើងទៅវគ្គផ្ដាច់ព្រ័ត្រតែម្ដង។ ពោលអ្នកប្រដាល់ត្រកូល សូត្រ រូបនេះបានចំណេញកម្លាំងដោយផ្ដួលដៃគូមុន៣ទឹកជាហេតុមានឱកាសច្រើននៅជុំទី២។
នៅជុំទី២ កីឡាករល្អកម្ពស់ខាងលើបានប្រើពេលកាន់តែខ្លីទៅទៀតត្រឹម១ទឹកប៉ុណ្ណោះ ដោយទាត់អ្នកលេងគុនខ្មែរ ឡុង សំណាង ឲ្យខូចជើង។ ឡុង សំណាង ហាក់ឈឺជើងបន្តិចទៅនៅវគ្គជម្រុះជុំទី១ ជាមួយ មឿន សុខហ៊ុច ព្រោះទាត់គ្នាខ្លាំង និងប្រើកម្លាំងអស់ៗរហូតបញ្ចប់៣ទឹកទើបរកឃើញអ្នកឈ្នះ។ ដូច្នេះហើយទើបធ្វើឲ្យរូបគេពិបាកទប់ទល់ជាមួយ សូត្រ ប៊ុនធី។
មួយរយៈពេលនេះគេសង្កេតឃើញថាលោកមេទ័ពធំ ឬបងធំរបស់ត្រកូល «សូត្រ» មានសមត្ថភាពរីកចម្រើន និងប្រកួតឡើងមែនទែន ពោលយកឈ្នះដៃគូ និងទទួលបានប្រាក់លានជាបន្តបន្ទាប់។ បញ្ជាក់ដែរថា ម្សិលមិញនេះកីឡាករ សូត្រ ប៊ុនធី ឬលោកមេទ័ពធំ បានឈ្នះជើងឯកម៉ារ៉ាតុនទទួលបានប្រាក់រង្វាន់ ៣ ៤០០ ០០០ លានរៀលនៅសង្វៀន TOWN៕
វីដេអូប្រកួត៖ ប៊ុនធី vs រិទ្ធ ប៊ុនម៉ៅ
វីដេអូប្រកួត៖ ប៊ុនធី vs សំណាង