ស្អាតប្លែក! ចូលឆ្នាំចិនភ្លាម ពេជ្រ សោភា លេងម៉ូតសក់ស្រដៀង Lisa ផ្អើលអស់អ្នកគាំទ្រ

  • 2022-01-31 07:04:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងប្រចាំផលិតកម្មហង្សមាស អ្នកនាង ពេជ្រ សោភា បង្ហាញម៉ូតសក់ខ្លីលេងស្តាយស្រដៀង Lisa តារាកូរ៉េ ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលគ្រប់គ្នា។

ថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពី អ្នកនាង ពេជ្រ សោភា បានបង្ហាញរូបថតជាច្រើនសន្លឹកនៅក្នុងគណនីហ្វេសប៊ុក ដោយបង្ហាញរូបសក់ខ្លីត្រឹមក ដែលស្រដៀងនិងតារាកូរ៉េ Lis។ ពេជ្រ សោភា កាត់សក់ខ្លីបែបនេះ ស្អាតមួយបែបទៀត ដោយមើលទៅហាក់ក្មេងជាងវ័យ ហាក់មានភាពស៊ីវីល័យជាងទុកសក់វែង រហូតធ្វើឲ្យហ្វេនៗជាច្រើនលាន់មាត់សរសើរគ្រប់គ្នាពីសម្រស់របស់នាង។

បើមើលទៅអ្នកគាំទ្ររបស់នាងជាច្រើនវិញ ហាក់មានអារម្មណ៏ពេញចិត្តចំពោះការកាត់សក់ខ្លីនេះណាស់ ដោយម្នាក់ៗសរសើរនាងគ្រប់គ្នាថា ស្អាត មើលទៅប្លែកជាងមុន ក្មេងជាងមុន៕

អត្ថបទ៖ Tep Sovannmoly