ច្រើនសន្លឹកពី បង្គោលព្រំដែនសីមា ខ្មែរ-ឡាវ អាយុជាង១០០ឆ្នាំទីតាំងដែលបារាំងបានឲ្យឡាវប្រគល់ខេត្តស្ទឹងត្រែងមកឲ្យប្រទេសខ្មែរយើងវិញ
- 2022-02-02 04:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្រើនសន្លឹកពី បង្គោលព្រំដែនសីមា ខ្មែរ-ឡាវ អាយុជាង១០០ឆ្នាំទីតាំងដែលបារាំងបានឲ្យឡាវប្រគល់ខេត្តស្ទឹងត្រែងមកឲ្យប្រទេសខ្មែរយើងវិញ
ចន្លោះមិនឃើញ
រូបភាពជាច្រើនសន្លឹកអំពីបង្គោលឡាក់ ឬ បង្គោលព្រំដែន ខ្មែរ-ឡាវ នៅជិតច្រកចេញចូលអន្តរជាតិ ត្រពាំងគ្រៀល ក្នុងខេត្តស្ទឹងត្រែង ទៅកាត់ខេត្តចំប៉ាសាក់ ប្រទេសឡាវ មានចម្ងាយប្រហែលជាជិត៧០គម ពីទីក្រុងស្ទឹងត្រែង។
បង្គោលឡាក់ខ័ណ្ឌសីមានេះ បានសង់ឡើងដោយរដ្ឋការអាណានិគមបារាំងនៅរង្វង់ឆ្នាំ១៩០៤ នៅពេលបារាំងបានឲ្យប្រទេសឡាវ ប្រគល់ខេត្តស្ទឹងត្រែងមកឲ្យប្រទេសខ្មែរយើងវិញនាឆ្នាំ១៩០៤។ នេះបើតាម ការបង្ហោះផ្សាយលើគណនីហ្វេសប៊ុកឈ្មោះ Chiep Tan នាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ប្រភពដដែលបានបន្តថា នៅតំបន់ព្រំដែននេះ ពុំសូវមានមនុស្សរស់នៅទេ ហើយក៏ពុំសូវឃើញមានមនុស្សចេញចូលតាមច្រកព្រំដែននេះទៀតផង ទោះបីជានៅក្នុងពេលធម្មតា មិនមានកើតកូវិតក៏ដោយចុះ។ ដោយឡែក ផ្លូវទៅច្រកព្រំដែននេះនៅពុំទាន់ធ្វើឲ្យស្អាតល្អនៅឡើយទេ មានកន្លែងខ្លះ ជាផ្លូវគ្រួសក្រហម កន្លែងខ្លះទៀតចាក់កៅស៊ូ ជាយូរឆ្នាំមកហើយដែរ ។
សង្ឃឹមថា ទីតាំងបង្គោលព្រំដែនសីមា ខ្មែរ-ឡាវ ដែលមានអាយុ១១៨ឆ្នាំនេះនឹងមាន ស្ថាប័នពាក់ព័ន្ធនឹងជម្រុញឲ្យកន្លែងប្រវត្តិសាស្ត្រមួយនេះមានការអភិវឌ្ឍន៍បានល្អប្រសើរ សម្រាប់កូនខ្មែរបានទៅសិក្សាស្រាវជ្រាវ ស្វែងយល់បន្ថែមឲ្យបានទូលំទូលាយផងដែរ៕