ប្រធានក្លឹបបឹងកេតទម្លាយតម្លៃវះកាត់របស់ វឌ្ឍនាកា និងមូលហេតុយកគ្រូពេទ្យពីថៃ
- 2022-02-03 03:29:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានក្លឹបបឹងកេតទម្លាយតម្លៃវះកាត់របស់ វឌ្ឍនាកា និងមូលហេតុយកគ្រូពេទ្យពីថៃ
ចន្លោះមិនឃើញ
លោកស្រី ពុធ ធីតា ប្រធានក្លឹបបឹងកេតបង្ហើបការចំណាយវះកាត់របួសសរសៃជង្គង់ ( ACL ) របស់ ចាន់ វឌ្ឍនាកា និងមូលហេតុជ្រើសរើសយកក្រុមគ្រូពេទ្យជំនាញមកពីថៃ។
តាមការឲ្យដឹងពីលោកស្រីបានប្រាប់មកកាន់ Sabay ថា ថ្លៃវះកាត់នេះគឺក្រុមគ្រូពេទ្យរបស់ថៃកំណត់២ម៉ឺនដុល្លារ។ គ្រូពេទ្យដែលមកវះកាត់ វឌ្ឍនាកា នេះគឺមកពីមន្ទីរពេទ្យ Bangkok Hospital ។ មូលហេតុដែលក្លឹបសម្រេចយកគ្រូពេទ្យជំនាញមកវះកាត់ ដោយសារចង់ឲ្យខ្សែប្រយុទ្ធរូបនេះអាចជាសះស្បើយបានលឿន ព្រោះកន្លងមកក្លឹបធ្លាប់វះកាត់កីឡាករមួយចំនួនក្នុងស្រុកខ្មែររួចហើយ គឺហាក់មានរយៈពេលជាសះស្បើយយូរ បើទោះការចំណាយតិចជាងចំនួនខាងលើឆ្ងាយយ៉ាងណាក៏ដោយ។ ជាមធ្យមការវះកាត់កីឡាករបើធ្វើក្នុងស្រុកខ្ទង់ត្រឹម៣ពាន់ដុល្លារអីរួចរាល់ហើយ។
រំលឹកថា របួសរបស់ វឌ្ឍនាកា គឺបានកើតឡើងអំឡុងប្រកួតមិត្តភាពបើករដូវកាលទល់ក្រុមវិសាខា កាលពីពេលថ្មីៗនេះ៕