ស្ងាត់ៗ! ថៃរកឃើញអ្នកឆ្លងកូវីដជិត១០០០០នាក់ថ្ងៃនេះ តួលេខអ្នកស្លាប់កើនឡើងជាង២ម៉ឺនករណីទៅហើយ

  • 2022-02-03 09:14:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃបានបន្តប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី សរុបមាន ចំនួន "៩,១៧២" នាក់ ខណ:អ្នកស្លាប់មាន ចំនួន២១នាក់ បន្ថែមទៀតនៅក្នុងថ្ងៃទី ០៣ ខែកុម្ភ: ឆ្នាំ២០២២។ នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្ញាក់ងារសារពត៌មាន Thairath News។

ស្ថានភាពកូវីដ១៩ក្នុងប្រទេសថៃ កាន់តែអាក្រក់ទៅៗ មិនទាន់មានភាពធូរស្រាលនៅឡើយ ដោយរហូតមកដល់ ពេលនេះប្រទេសថៃមានអ្នកឆ្លងជំងឺកូវីដ១៩សរុប រហូតទៅដល់ ២,៤៦៥,៧២៣នាក់ ជាសះស្បើយពីជំងឺមានចំនួន ២,៣៥៩,០៨២នាក់ កំពុងសម្រាកព្យាបាលជំងឺមានចំនួន៨៤,៤១៣នាក់ ខណ:អ្នកដែលបានបាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩មានរហូតទៅដល់២២,២២៨នាក់ឯណោះ។

សូមជម្រាបថា ប្រទេសថៃក៏បានបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដឲ្យប្រជាជនរបស់ខ្លួនដែរ ដោយមកដល់ពេលនេះ ថៃបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុប ១១៥.៧លានដូស ក្នុងនោះប្រជាជន ៤៨.២៦លាននាក់ (៦៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស៕

ប្រភព៖ thairath   អត្ថបទដោយ៖ សាន​ សុធារដ្ឋ

អត្ថបទពេញនិយម