លោក បែ មករា ក៏មានគម្រោងអញ្ជើញក្លឹបបរទេសចូលរួម Cambodia Airways Cup 2022 ដែរ
- អង្គារ, 8 កុម្ភៈ 2022 02:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោក បែ មករា ក៏មានគម្រោងអញ្ជើញក្លឹបបរទេសចូលរួម Cambodia Airways Cup 2022 ដែរ
ចន្លោះមិនឃើញ
ការប្រកួតពានរង្វាន់ Cambodia Airways Cup លើកទី២ដែលធ្វើឡើងដោយក្លឹបបាល់ទាត់បឹងកេត នឹងចាប់ផ្ដើមនៅថ្ងៃទី១៥ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ ដោយមានសមាសភាពក្រុមខ្លាំងៗចំនួនបួនចូលរួមដូចជា បឹងកេត ណាហ្គាវើលដ៍ ព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរ។
ក្នុងសន្និសីទ្ធសារព័ត៌មានកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ លោក បែ មករា អ្នកចាត់ការទូរទៅក្លឹបនាគខៀវ និងជាតំណាងប្រធានគណៈកម្មការរៀបចំការប្រកួតមានប្រសាសន៍ថា ក្លឹបគ្រោងអញ្ជើញក្រុមបរទេសមកចូលរួមដែរ ប៉ុន្តែដោយសារស្ថានភាពកូវីដ-១៩ ទើបក្លឹបមិនអាចធ្វើទៅបាន។
លោក បែ មករា បានបញ្ជាក់ថា ៖«ការពិតទៅគឺយើងក៏មានគម្រោងរៀបចំអញ្ជើញក្រុមបរទេសចូលរួមផងដែរ ប៉ុន្តែដោយសារតែបរិបទនៃកូវីដ ក៏យើងមិនអាចធ្វើទៅបាន ហើយសង្ឃឹមថានៅឆ្នាំបន្តបន្ទាប់ទៀត យើងនឹងអាចធ្វើឱ្យប្រសើរនៅការប្រកួតនៅក្នុងពានរង្វាន់នេះ»។
គួរបញ្ជាក់ថា នេះជាឆ្នាំទី២ហើយដែលបឹងកេតបានធ្វើពាន Cambodia Airways Cup។ នៅថ្ងៃទី១៥ ខែកម្ភៈ ឆ្នាំ២០២២ ក្រុមណាហ្គាវើលដ៍នឹងត្រូវប្រកួតជាមួយព្រះខ័នរាជស្វាយរៀង ចំណែកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ បឹងកេតត្រូវប្រកួតជាមួយអង្គរថាយហ្គឺរ។
ចំពោះរូបមន្តនៃការប្រកួតគឺក្រុមឈ្នះនឹងឡើងទៅប៉ះក្រុមឈ្នះ នៅវគ្គផ្ដាច់ព្រ័ត្រនាថ្ងៃទី១៩ ខែកុម្ភៈ ខណៈក្រុមចាញ់នឹងត្រូវប៉ះក្រុមចាញ់ដណ្ដើមលេខ៣ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២។
ចំពោះកីឡាករបរទេសសម្រាប់ក្រុមនីមួយៗគឺមានបួនរូបនៅលើទីលាន បីនាក់បូកនឹងអាស៊ីម្នាក់៕