លោក ភា សុភ័ក្រ្តា​ ពន្យល់​ពី​ភាព​លេចធ្លោ​របស់​ ស៊ីដាន ដែល​គ្រប់​គ្នា​អាច​​គិត​មិន​ដល់​​

  • 2022-02-08 02:59:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ ភា សុភ័ក្រ្តា​ គ្រូ​ជំនួយ​របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​និយាយ​ពី​ភាព​​លេច​ធ្លោ​របស់​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា​វ័យ​ក្មេង ញាណ សុស៊ីដាន ​​ដែល​គ្រប់​គ្នា​អាច​គិត​មិន​ដល់។ ​​​​

អតីត​គ្រូ​ជំនួយ​របស់​ ទ័ព រូប​នេះ​បាន​និយាយ​ថា «​តាម​ការ​មើល​ឃើញ​របស់​ខ្ញុំ​ក៏​ដូច​ជា​មហាជន​ដែល​ចូលចិត្ត​បាល់ទាត់​ Sidan ជា​កីឡាករ​វ័យក្មេង​មួយ​រូប​ដែល​កំពុង​លេច​ធ្លោ។ ​តើ​ចំណុច​ណា​ដែល​គិត​បែប​នេះ​? តាម​រយះ​ការ​បង្ហាញ​ខ្លួន​លើ​ទីលាន​ជា​ប្រចាំ​ក្នុង​សមាសភាព​ ១១ នាក់ នៃ​តួនាទី​ខ្សែ​បម្រើ​ ហើយ​​​ថ្មីៗ​នេះ ​គេ​ក៏​ត្រូវ​បាន​គ្រូ​បង្គោល​របស់​ខ្លួន​ឆ្នៃ​​ឲ្យ​លេង​ខ្សែ​បម្រើ​ស្លាប​ស្ដាំ​ផង​ដែរ»។

លោក​បន្ថែម​ថា « ​តួនាទី​នេះ​ក៏​គេ​លេង​នៅ​ក្នុង​ក្រុម​ជម្រើស​ជាតិ​ដូចគ្នា​ពេលខ្លះ ​ចំនុច​នេះ​​ទៀត​ខ្ញុំ​ក៏​យល់​ឃើញ​ដូចគ្នា​ ​ថា​ហេតុ​អ្វី​បាន​ឆ្នៃ​គាត់​ពី​បម្រើ​ប្រយុទ្ធ​កណ្តាល ទៅ​លេង​ខ្សែ​បម្រើ​ស្តាំ? » ។

​លោក​ពន្យល់​បែប​នេះ​ទៀត​ថា ​គុណភាព​នៃ​ការ​លេង​របស់​គាត់​មាន​ដូចជា៖

  • ការ​បញ្ជូន​បាល់​ងាយៗ​ច្បាស់ បូក​រួម​ជាមួយ​ការ​បញ្ជូន​បាល់​ដើម្បី​បង្កើត​ឱកាស​ប្រយុទ្ធ​ប្រកប​ដោយ​ប្រសិទ្ធភាព (បញ្ជូន​ដោយ​ភាព​ចំណេញ)​

  • សុទ្ធ​ពី​ចម្ងាយ​ ទាំង​បាល់​លើ ហើយ​ល្បឿន​បាល់​លឿន និង​ខ្លាំង ទោះ​មិន​ចូល​ក៏​សម្រេច​បាល់​ក្រឡក​មក​វិញ​ផង​ដែរ

  • ទាំង​បាល់​ហ្វ្រីឃីក នៅ​ចំហៀង​ខាង​ស្តាំ​ដោយ​ជើងឆ្វេង

  • ចំណុច​ពិសេស​របស់​គេ​មួយ​ទៀត​នេះ​គឺ​ការ​ទទួលខុស​ត្រូវ​ខ្ពស់​ក្រោយ​ពេល​បាត់​បាល់ គឺ​ដេញ​តាម​ប្រជែង​យក​បាល់​មក​វិញ​ភ្លាមៗ។

​ គ្រូ​ជំនួយ​ដដែល​បញ្ជាក់​​ទៀត​ថា «​តែ​យ៉ាងណា​ខ្ញុំ​គិត​ថា​បច្ចុប្បន្ន​គេ​នៅ​មិនទាន់​ដល់​កំរិត​កំពូល​នៃ​ការ​លេង​នោះ​ទេ គេ​ត្រូវ​ការ​ការ​លេង​​ឲ្យ​បាន​ច្រើន​ជាង​នេះ ពិសេស​គឺ​យល់​អោយ​ច្បាស់​ពី​ភាព​បទបែន​នៃ​កលល្បិច​លេង​របស់​ក្រុម»។

​រំលឹក​ថា ស៊ីដាន ជា​កីឡាករ​មួយ​រូប​ដែល​​មាន​វ័យ​២០ ឆ្នាំ​ប៉ុន្តែ​បាន​ជាប់ជម្រើស​ជាតិ​​ U23 ទៅ​លេង​នៅ បារ៉ែន និង​លេង​​ជម្រើស​ជាតិ​ពាន Suzuki Cup ​កាល​ពី​ពេល​​ថ្មី​ៗ​នេះ​ផង​ដែរ​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី