ថេប្លេតដំបូងរបស់ OnePlus នឹងចេញក្នុងពាក់កណ្តាលឆ្នាំនេះ ដើរដោយ Android 12L

  • 2022-02-09 04:00:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

OnePlus កំពុងដុតដៃដុតជើង ផលិតថេប្លេតដំបូងរបស់ខ្លួន ដែលត្រៀមនឹងប្រកាសចេញជាផ្លូវការ ក្នុងឆ្នាំ ២០២២ នេះហើយ។ ថេប្លេតនេះ នឹងបំពាក់មកដោយប្រព័ន្ធប្រតិបត្តិការ Android 12L មកស្រាប់តែម្តង។

សម្រាប់អ្នកដែលមិនទាន់ស្គាល់ពី Android 12 L វាគឺជាប្រព័ន្ធប្រតិបត្តិការថ្មី ផលិតឡើងដោយ Google សម្រាប់ប្រើលើឧបករណ៍ ដែលមានទំហំអេក្រង់ធំ និងទូរសព្ទបត់អេក្រង់ជាដើម។ វាជួយឲ្យការប្រើប្រាស់មានភាពងាយស្រួលជាមុន និងអាចធ្វើការបានច្រើនយ៉ាង លើសពី Android 12 ធម្មតា។ ក្រៅពីប្រព័ន្ធប្រតិបត្តិការថ្មី ព័ត៌មានបែកធ្លាយអំពីថេប្លេតនេះ នៅមិនទាន់គ្រប់ជ្រុងជ្រោយឡើយ ប៉ុន្តែគេអាចដឹងបានថា វានឹងបំពាក់ដោយ ឈីបជំនាន់ចុងក្រោយ និង Hardware ផ្សេងៗ ដែលសុទ្ធតែជាលំដាប់កំពូល។

ចំណែកឯកាលបរិច្ឆេទវិញ ក៏មិនមានព័ត៌មានច្បាស់លាស់ដែរ តែគេគ្រាន់តែដឹងថា វានឹងប្រកាសចេញនៅឥណ្ឌាមុនគេ ក្នុងអំឡុងពាក់កណ្តាលឆ្នាំនេះ៕

អត្ថបទ៖ Thea Sothun