អ្នកប្រើ iPhone ធ្វើម៉េចដឹងគេប្លុកលេខយើង?

  • 2024-11-07 06:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលលេខទូរសព្ទរបស់អ្នកត្រូវគេប្លុក នោះ iPhone នឹងមិនបង្ហាញសារដំណឹងអ្វីទេ ប៉ុន្ដែអ្នកអាចសម្គាល់ដឹងបាន អំឡុងពេលខលទៅគេ ប្រព័ន្ធនឹងប្រាប់ឱ្យអ្នកផ្ញើសារជាសំឡេងជំនួសវិញការខលវិញ វាប្រៀបដូចទូរសព្ទភាគីម្ខាងទៀតបានបិទ ដូចច្នោះដែរ។

ងាកមកភាគីដែលបានប្លុកគេវិញ នឹងទទួលសារជាសំឡេង នៅកម្មវិធីខល Phone > Voicemail > Blocked Messages។

ចំពោះការផ្ញើសារវិញ អ្នកដែលត្រូវគេប្លុកអាចផ្ញើសារចេញធម្មតា ឃើញសារបានទៅដល់ដៃគូម្ខាងទៀត ប៉ុន្ដែភាគីដែលប្លុកគេ នឹងមិនទទួលសារ ឬអាចឆ្លើយតបបាននោះឡើយ៕

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី