អគារបោះបង់ចោលមួយនៅថៃ មានឈ្មោះថា "អគារខ្មោច ៥" ល្បីថាលងសាហាវ ពីមុនគ្មាននរណាហ៊ានទៅក្បែរ

  • 2022-02-18 03:19:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគារ Thai Zhong Tower មានកម្ពស់ ៣២ ជាន់ដែលមានទីតាំងស្ថិតនៅបាងណា ​នៅរាជធានីបាងកក ប្រទេសថៃ ធ្លាប់បានឆក់យកជីវិតមនុស្ស ៥ នាក់រួចមក ក្នុងនោះមានទាំងករណីធ្វើអត្តឃាតុ និងអំពើឃាតកម្ម។

​អគារនេះត្រូវបានបោះបង់ចោល ប្រមាណ ២ទសវត្ស ហើយមានមនុស្ស ៣ នាក់បានលោតសម្លាប់ខ្លួនពីលើអគារនេះ។ ក្រៅពីនោះមានសាកសពត្រូវគេសម្លាប់មួយត្រូវបានគេរកឃើញដោយកដៃ និងកែងជើងរបស់បុរសនោះបត់ចូលគ្នា។ ចំណែកឯបុរសម្នាក់ទៀតចងសម្លាប់ខ្លួនឯង ដោយទុកសំបុត្របណ្ដាំ​របស់ខ្លួននៅលើជញ្ជាំងផ្ញើទៅកាន់សង្សារដែលបែកចិត្ត។

អ្នកបើកម៉ូតូដែលឆ្លងកាត់អគារ​ តែងអះអាងថាពួកគេបានឃើញស្រមោលមនុស្សហក់ចុះពីលើអគារចុះឡើងៗច្រើនដង ហើយពួកគេជឿថា វិញ្ញាណ​អ្នកស្លាប់ដោយធ្វើអត្តឃាត នៅវិលវល់ទៅនោះ។ យ៉ាងណាបច្ចុប្បន្នអគារនេះ ត្រូវបានកែច្នៃទៅជាខុនដូ ទៅហើយ ប៉ុន្តែសម្រាប់អ្នកដឹងពីសាវតា គឺនៅតែញញើតពីអគារនេះ៕

ប្រភព៖ mgronline   ប្រែសម្រួល៖ សៀនហួរ

អត្ថបទថ្មី