មកមើល OnePlus10 Pro ទើបចេញ តួខ្លួនកាច់បាក់ផុយ ឯអេក្រង់វិញក៏ទប់មិនជាប់ (វីដេអូ)

  • 2022-02-22 01:23:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូនកំពូល OnePlus 10 Pro ទើបប្រកាសចេញផ្លូវការកាលពីពាក់កណ្ដាលខែមករា កន្លងទៅ វាបំពាក់បន្ទះឈីបចុងក្រោយ សាកថ្មលឿន និងប្រើអេក្រង់ LTOP ជំនាន់ទី២ មានតម្លៃដាក់លក់នៅស្រុកក្រៅចាប់ពី ៧៣៧ដុល្លារ។

ថ្ងៃនេះយើងនឹងមកមើលការតេសកម្រិតធ្ងន់ពី JerryRigEverything ដោយនឹងតេសទៅលើការឆ្កូតអេក្រង់ ឆ្កូតតួខ្លួន ដុតអេក្រង់ និងកាច់បំបាក់ផងដែរ។

សូមទស្សនាវីដេអូខាងក្រោម ចង់ដឹងថា OnePlus 10 Pro ទប់ជាប់ឬមិនជាប់ ចំពោះការតេសដ៏ធ្ងន់ៗទាំងនេះ ប៉ុន្ដែសូមប្រាប់ជាមុនថា លទ្ធផលហាក់មិនល្អនោះទេ។

ប្រភព៖ YouTube   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម