ជំងឺមហារីក នៅតែជាប្រធានបទដ៏ក្ដៅគគុករហូតមកដល់បច្ចុប្បន្ន ដឹងអត់ប្រភេទមហារីកអ្វីខ្លះ កើតច្រើនជាងគេ?

  • 2022-02-22 06:45:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិត​ណាស់ ជំ​ងឺ​មហារីក​នៅតែជាប្រធានបទដ៏ក្ដៅគគុករហូតមកដល់បច្ចុប្បន្ន មិន​ថា នៅ​ប្រទេស​កម្ពុជា និង​នៅ​ទូ​​ទាំង​ពិភព​លោកឡើយ ព្រោះ​ជំ​ងឺ​នេះ បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​រាប់​លាន​នាក់​ជា​​រៀង​រាល់ឆ្នាំ​។

បើយោង​ទៅតាមរបាយ​ការណ៍​របស់​អង្គ​ការ​សុខភាព​ពិភព​លោក ដែល​ចេញផ្សាយ​កាលពី​ដើម​ខែ​កុម្ភៈ ឆ្នាំ​២០២២​នេះ ជំ​ងឺ​មហារីក គឺ​ជា​ដើម​ហេតុ​ចម្បង​ឈានមុខគេក្នុង​ការ​បង្ក​ឲ្យមាន​មនុស្ស​ស្លាប់​ទូ​ទាំង​ពិភព​លោក ពោល​គឺ​ធ្វើ​ឲ្យ​មានករណីស្លាប់ជិត​១០លាននាក់ក្នុង​ឆ្នាំ​២០២០ ឬ​ស្ទើរ​តែ​១នាក់ ក្នុង​ចំណោម​មនុស្ស​៦នាក់​​។

បើ​តាម​របាយ​ការណ៍​ដដែល ជំ​ងឺ​មហារីក​ ដែល​តែង​តែ​កើតចំពោះ​មនុស្ស​ជា​ទូទៅ មាន​ដូច​ជា ជំ​ងឺ​មហារីក​សួត ថ្លើម ពោះវៀន​ធំ និងរន្ធបាត និង​ជំ​ងឺ​មហារីក​ប្រូស្តាត ហើយ​សម្រាប់​ស្ត្រីវិញ ជា​ទូទៅ កើត​ជំ​ងឺមហារីក​សុដន់ និង​មហារីក​មាត់ស្បូន ​​ជាដើម​។

ដើម​ហេតុចម្បង ដែលបណ្តាល​ឲ្យ​មាន​ជំ​ងឺ​មហារីក មាន​ដូច​ជា៖

-ការ​ជក់​បារី

-ការ​ឡើង​សន្ទស្សន៍​ម៉ាស​ក្នុង​រាងយ​កាយ​ខ្ពស់

-ការ​ប្រើប្រាស់​គ្រឿង​ស្រវឹង

-មិនសូវ​បរិភោគ​បន្លែ និង​ផ្លែឈើ និង​មិន​សូវ​ហាត់​ប្រាណ​

​សុខភាពល្អ ឬអាក្រក់មិនអាចព្រៀងទុកបានទេ ប៉ុន្តែយ៉ាងណាមិញ លោកអ្នកអាចចាប់ផ្តើមគិតគូពីការការពារហានិភ័យនេះជាមុនតាមរយៈផលិតផលធានារ៉ាប់រងអាយុជីវិតដែលមានកញ្ចប់ប្រាក់ជំនួយ​ហិរញ្ញវត្ថុសម្រាប់ពេលមានបញ្ហា​សុខភាព។

ពិត​ណាស់ ក្នុងករណី​ដែលលោក​អ្នក​គ្មាន ឬមាន​​ថវិកា​បម្រុង​មិនគ្រប់គ្រាន់ លោក​អ្នក​នឹង​ប្រឈមមុខ​នឹង​ផល​លំបាក​ជាច្រើន ជាពិសេស​ទៅលើ​ការចំណាយ​លើ​ការ​ព្យា​បាល​ជំ​ងឺ​តែម្តង​។

ហេតុនេះការរៀប​ចំ​គម្រោង​ហិរញ្ញ​វត្ថុ​​​សម្រាប់​ការ​ព្យា​បាល​ជំ​ងឺ​​ គឺ​ជា​ជម្រើស​ដ៏​ត្រឹម​ត្រូវ​ និងគួរ​តែ​មានការ​យក​ចិត្ត​ទុក​ដាក់ ដើម្បី​ជួយ​ឲ្យ​លោក​អ្នក​គេច​ផុត​ពី​ហានិភ័យ​ខ្វះ​កញ្ចប់​ថវិកា​ក្នុងការព្យា​បាល​ជំ​ងឺ​ឥត​ព្រៀង​ទុក​នានា​​​។

ប្រាកដ​ណាស់ វិធី​សាស្ត្រ​មួយ ដែល​លោកអ្នកមិនអាច​មើល​រំលង​បាន និង​កំពុង​តែក្លាយ​ជា​និន្នា​ការ​នា​ពេលបច្ចុប្បន្ន និង​នៅ​ពេល​អនា​គត​នោះ គឺ​ការ​ប្រើប្រាស់​កញ្ចប់​សេវា​ធានា​រ៉ាប់​រងអាយុជីវិត ដែល​ចំណាយ​តិច ប៉ុន្តែ​ផ្តល់​អត្ថ​ប្រយោជន៍​បច្ចុប្បន្ន​ច្រើន​។

ជាក់ស្តែង ដូចទៅនឹងគម្រោង «Manulife បរិបូរណ៍» របស់​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា ដែលផ្តល់នូវការការពារហិរញ្ញវត្ថុដ៏ពេញលេញក្នុងកញ្ចប់តែមួយដោយរួមបញ្ចូលគ្នានូវអត្ថប្រយោជន៍ព្យាបាលជំងឺកម្រិត​ធ្ងន់​ធ្ងរ និងអត្ថប្រយោជន៍ប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ និងប្រាក់សំណងករណីពិការភាពទាំងស្រុង ឬមរណភាព។

គម្រោង «Manulife បរិបូរណ៍» នេះត្រូវបានបង្កើតឡើងក្នុងតម្លៃសមរម្យបំផុតដើម្បីជួយសម្រួលដល់​ប្រជាពលរដ្ឋកម្ពុជាគ្រប់ៗគ្នាអាចទទួលបាន​ការការពារហិរញ្ញវត្ថុដ៏​រឹងមំា និងប្រសើរឡើង។

ផលិតផលនេះផ្តល់នូវការការពារជាច្រើនដូចជា៖

-កញ្ចប់សាច់ប្រាក់សម្រាប់ព្យាបាលជំងឺធ្ងន់ធ្ងរ​កម្រិតធ្ងន់

-ទឹកប្រាក់ប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ

-និងប្រាក់សំណងករណីពិការភាពទាំងស្រុង ឬមរណភាព ​

-តម្លៃដ៏សមរម្យបំផុត និង​បត់​បែន​ជា​ពិសេស ស្របទៅតាមតម្រូវការ និងលទ្ធភាពរបស់ប្រជាពលរដ្ឋកម្ពុជា

សម្រាប់ព័ត៌មានលម្អិតពីអត្ថប្រយោជន៍នានារបស់គម្រោងថ្មីនេះ សូមចូលទៅកាន់គេហទំព័រ៖ manulife.com.kh/km/manulife-boribo និងដើម្បីទទួលការប្រឹក្សាដោយឥតគិតថ្លៃ សូមចូលទៅកាន់ manulife.com.kh/en/contact-us.html ឬទាក់ទងមកលេខទូរស័ព្ទឥតគិតថ្លៃ 1800 211 211

ប្រព​ព័ត៌​មាន៖ www.who.int

អត្ថបទ៖ In Sopheng

អត្ថបទថ្មី