អ្នកគាំទ្រស្រឡាំងកាំង ប្រទះឃើញ Angelina Jolie កំពុងជិះតុកតុកនៅក្រុងភ្នំពេញ យ៉ាងសាមញ្ញបំផុត(វីដេអូ)

  • 2022-02-23 13:51:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមរយៈវីដេអូខ្លីមួយ ប្រជាជនខ្មែរមួយរូបបានថតកំពូលតារាភាពយន្ត Angelina Jolie និងអ្នកស្រី អ៊ឹង លឿ​ង ដែលជាអ្នកនិពន្ធរឿង «មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» កំពុងធ្វើដំណើរតាមរ៉ឺម៉កកង់បីឥណ្ឌាយ៉ាងសាមញ្ញបំផុត។

គណនីហ្វេសបុកមួយឈ្មោះ Rick Kh បានបង្ហាញការភ្ញាក់ផ្អើលយ៉ាងខ្លាំង និងរំភើបចិត្តជាទីបំផុត ដោយបានឃើញកំពូលតារាសញ្ជាតិអាមេរិករូបនេះដោយចៃដន្យ។ វីដេអូខ្លីមួយនេះក៏ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសបុកនៅកម្ពុជា ធ្វើការចែករំលែកជាបន្តបន្ទាប់ និងបង្ហាញការភ្ញាក់ផ្អើល ដោយមិននឹកស្មានថា លោកស្រី Angelina Jolie បង្ហាញខ្លួនយ៉ាងសាមញ្ញបែបនេះ។

នៅថ្ងៃដដែលនេះដែរ ពោលគឺក្នុងថ្ងៃទី ២៣ កុម្ភៈ ២០២២ នេះ គេបានប្រទះឃើញលោកស្រី Angelina Jolie បានធ្វើដំណើរទៅកាន់ខេត្តបាត់ដំបង ក្រោយចេញពីខេត្តសៀមរាប និងបានធ្វើដំណើរមកកាន់រាជធានីភ្នំពេញ ហើយបានធ្វើដំណើរទៅទិញវត្ថុអានុស្សាវរីយ៍នៅក្នុងផ្សារទួលទំពូងទៀតផង ៕

Angelina Jolie នៅបាត់ដំបង
Angelina Jolie នៅផ្សារទួលទំពូង
Angelina Jolie នៅផ្សារទួលទំពូង