មកខ្មែរប៉ុន្មានថ្ងៃឡើងផ្អើលប្រទេស ទីបំផុត Angelina Jolie ទម្លាយពាក្យពិត អានហើយរំជួលចិត្ត

  • 2022-02-24 08:38:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វត្តមាន​របស់តារា​ហូលីវូដ Angelina Jolie ​មក​កាន់ទឹក​ដី​កម្ពុជាលើកនេះ​ ពិតជាផ្ដល់​នូវ​មោទកភាព​សម្រាប់ប្រជាជន​កម្ពុជា ដោយម្នាក់ៗភ្ញាក់ផ្អើលជាខ្លាំង ម្យ៉ាង​អ្នកស្រី​ថែមទាំងបាន​ចូលរួម​ខ្លាំង​ក្នុង​សកម្មភាពជួយសង្គមកម្ពុជា ពិសេស​ស្ត្រីខ្មែរ។

មុនត្រឡប់ទៅ​ប្រទេសវិញ Angelina Jolie ទម្លាយអារម្មណ៍ពិតលើគណនីសង្គមរបស់ខ្លួន យ៉ាងវែង ពេញ​ដោយខ្លឹមសារបង្កប់ក្ដីរំភើបដូចតទៅ៖

«ប៉ុន្មាន​ថ្ងៃនៅ​ប្រទេសកម្ពុជាក្នុងចំណោម​ប្រជាជន​ដែលពោរពេញដោយភាពកក់ក្ដៅ ខ្ញុំ​មាន​អារម្មណ៍​ថា​ធូរស្បើយខ្លាំង​ណាស់។​ ទីនេះ​តែង​ជា​ប្រទេស​ដ៏អស្ចារ្យ​សម្រាប់ខ្ញុំ និងគ្រួសាររបស់ខ្ញុំ។

រីករាយ​ដែល​បានជួបជុំមិត្តភ័ក្តិ និង​សហការី​នៅ​មូលនិធិ MJP ក្នុងស្រុកសំឡូត។ ក្រុម​ការងារ​ក្នុងស្រុកទាំងអស់បាន​ដំណើរការកម្មវិធី​សុខភាព ការអប់រំ និង​ការអភិរក្ស។ ខ្ញុំ​បាន​ចំណាយ​ពេល​ខ្លះ​ជាមួយ​នឹង​មន្ត្រីអនុប្រធានអនុរក្សព្រៃឈើ ពិភាក្សាគ្នា​ពីការទន្ទ្រានដី​ ការបរបាញ់ និង​ការគូសផែនទីផ្លូវល្បាតផងដែរ។»

ជាក់ស្ដែង​នៅ​ថ្ងៃនេះ​ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានអញ្ជើញជួបផ្ទាល់ជាមួយនឹង​ Angelina Jolie ដោយបានថ្លែងអំណរគុណដែលអ្នកស្រីក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងកិច្ចការពារ និង អភិរក្សធនធានធម្មជាតិនៅតំបន់ប្រើប្រាស់ច្រើនយ៉ាងនៅសំឡូត និងការសហការលើផ្នែកផ្សេងៗទៀត៕

ប្រភព៖ Instagram