Kim Hyun Joong ប្រកាសរៀបការ​មានគ្រួសារនឹងគេ​ហើយ

  • 2022-02-28 03:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃទី២៧ ខែកុម្ភៈ តារា​កូរ៉េដ៏ល្បី Kim Hyun Joong មាន​កម្មវិធីប្រគំតន្ត្រី​មួយ​គឺ "What I Want To Say” ហើយក៏បាន​យក​ឱកាសនោះ​ប្រកាសពី​ការភ្ជាប់ពាក្យរបស់ខ្លួន​តែម្ដង។

«ខ្ញុំ​មិន​ដឹង​ប្រាប់អ្នក​ដំបូង​យ៉ាង​ណា​ទេ» និង​ផ្ដើម​និយាយមួយៗថា៖ «ខ្ញុំ​បាន​សម្រេច​ចិត្តដើរទៅកាន់ផ្លូវអនាគតរួមគ្នា​ជាមួយនឹង​មនុស្សដែលតែង​នៅ​ជិតខ្ញុំ​គ្រប់ពេល អំឡុងពេល​ដែលខ្ញុំ​ជួប​រឿងលំបាក​បំផុតក្នុងជីវិត»។

«នៅ​ពេល​ដែល​ខ្ញុំក្រឡេក​មើល​ទៅ​អតីតកាល​ដែលខ្ញុំបានឆ្លងកាត់​ ខ្ញុំទទួលបានការចាប់អារម្មណ៍ និងក្ដីស្រឡាញ់ច្រើនរហូតមកដល់បច្ចុប្បន្ន ហើយ​ខ្ញុំសូមអរគុណយ៉ាង​ស្មោះស្ម័គ្រ​ចំពោះ​អ្នកគាំទ្រ​ទាំងអស់ដែល​បាន​ឈរ​នៅ​ខាង​ខ្ញុំដោយ​ស្ងៀមស្ងាត់ក្នុងពេលដ៏ងងឹត និងលំបាក។ ខ្ញុំគិតថាថ្ងៃនេះនឹង​ក្លាយជា​ថ្ងៃដ៏មាន​អត្ថន័យ ព្រោះ​វាជា​ថ្ងៃមួយដែលយើងបានជួបមុខគ្នា ហើយខ្ញុំអាចនិយាយទៅកាន់អ្នកបាន។ “នៅពេលដែលថ្ងៃដ៏​លំបាកនៅតែបន្ត សូមអរគុណចំពោះការគាំទ្រ ការស្រឡាញ់ និងការជឿជាក់របស់អ្នកគាំទ្រ។ ខ្ញុំអាចទទួលបានភាពក្លាហានឡើងវិញ ហើយអាចសម្រេចចិត្តចាប់ផ្តើមជាថ្មីជាមួយនឹងពាក់កណ្តាលទីពីរនៃជីវិតរបស់ខ្ញុំ។»។

ក្រោយពីលោក​បាន​ប្រកាស​ហើយ ក្រុមហ៊ុន HENECIA របស់​លោកក៏បាន​បញ្ជាក់ដែរពីការរៀបការរបស់លោក៕

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី