តារាល្បីៗទាំងពីរនេះអាចនឹងបន្តថតភាពយន្តខ្នាតធំជាមួយគ្នាទៀត ក្រោយតួប្រុសត្រូវបានដោះលែង

  • 2022-03-03 07:20:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តខ្នាតធំរបស់ផលិតកម្ម LD សហការផលិតជាមួយប្រទេសមីយ៉ាន់ម៉ា ដើម្បីបំបែកទីផ្សាអន្តរជាតិ ដែលសុទ្ធសឹងមានតួសម្តែងល្បីៗចួលរួម ពេលនេះមានតម្រុយថា បវរកញ្ញា MGI 2021 ប៉ូគីមថេង សុធីតា និង លោក Paing Takhon នឹងថតរឿងជាមួយគ្នាបន្តទៀត។

បវរកញ្ញា MGI 2021 ប៉ូគីមថេង សុធីតា និង លោក Paing Takhon ដែលទើបនឹងមានដំណឹងថាត្រុវបានដោះលែងឲ្យមានសេរីភាពឡើងវិញនោះ អាចនឹងត្រូវថតរឿងជាមួយគ្នាបន្តទៀត ក្រោយអ្នកទាំងពីរខកខានថតអស់រយៈពេល២ឆ្នាំ ដោយសារបញ្ហាកូវិដ១៩កើតឡើងយ៉ាងកំហុក និងតួប្រុសត្រូវជួបបញ្ហាការចាប់ខ្លួនផងនោះ ធ្វើឲ្យផលិតកម្មមួយនេះត្រូវខកខានថតទៅវិញ។ ថ្មីៗនេះដោយទទួលបានដំណឹងថា តារាសម្តែងនិងម៉ូដែលលោក Paing Takhon ត្រូវបានដោះលែងឲ្យមានសេរីភាពវិញនោះ ធ្វើឲ្យផលិតកម្មមួយនេះអាចនឹងបន្តថតភាគបន្តទៀតនេះបើយោងតាម គណនីហ្វេសប៊ុកផេក Beauty Pageant Reviewer។

ម្ចាស់ផេកហ្វេសប៊ុកមួយនេះបានបញ្ជាក់ប្រាប់ Sabay ថា អ្នកទាំងពីអាចនឹងថតឡើងវិញជាមួយគ្នាបន្តទៀត ព្រោះអ្នកទាំងពីរធ្លាប់ថតរឿងជាមួយគ្នាតាំងពី២ឆ្នាំមុនមកម្លេះ តែដោយសារកូវិដ១៩ និងតួប្រុសមានបញ្ហាទើបផ្អាកការថតមួយរយៈសិន។ ម្ចាស់ផេកនេះបានបន្តទៀតថា សម្រាប់រឿងដែលអ្នកទាំងពីរត្រូវថតនោះគឺមានចំណងជើងថាជញ្ជាំងក្រហម ដែលរឿងនេះជារឿងភាគទី២ក្នុងរឿង The Clock Red Wall ហើយក៏ធ្លាប់ចេញTrailerបន្តិចរួចហើយដែរ គ្រាន់តែមិនមានតួប្រុស គឺមានតែព្រះនាងតូចនរោត្តម ជេនណា និង បវរកញ្ញា ប៉ូគីមថេងសុធីតា តែប៉ុណ្ណោះ។

ម្ចាស់ផេកនេះបានបន្ថែមទៀតថា សម្រាប់រឿងមួយនេះ ខាងផលិតកម្ម LD អាចនឹងថតបន្តទៀតព្រោះខាងផលិតកម្មមិនដូរតួប្រុសនោះទេ ហើយសម្រាប់ភាសារនិយាយក្នុងរឿងវិញគឺតួស្រី និយាយភាសារមីយ៉ាន់ម៉ា ព្រោះនាងបានរៀនភាសារនេះច្រើនខែមកហើយទម្រាំថតរឿងនេះបាន ហើយពួកគេទាំងពីរក៏បានហាត់សមសម្តែងជាមួយគ្នារួចហើយដែរ ដោយកញ្ញា សុធីតា ហោះទៅមីយ៉ាន់ម៉ា ជាមួយក្រុមការងារ។សម្រាប់រឿងមួយនេះ ទើបតែថតបាន២០ភាគរយប៉ុណ្ណោះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly