សុខភាពឈឺជា មិនទៀងនោះទេ! តើធ្វើបែបណាទើបដោះស្រាយបញ្ហាចំណាយលើការព្យាបាល?

  • 2022-03-07 07:48:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន ការ​ចំណាយ​លើ​ការ​ថែ​ទាំ​សុខភាព​ មាន​ការ​កើន​ឡើង​ជា​លំដាប់ ហេតុនេះ តើ​យើង​ត្រូវ​ធ្វើ​បែប​ណា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ​ក៏ដូច​ជា​កាត់​បន្ថយ​បន្ទុក​នៃ​ការ​ចំណាយ​ភ្លាម​ៗ ដោយ​ឥត​គ្រោង​ទុក? ច្បាស់ណាស់ គ្រប់​គ្នា​នៃយើង មិនអាច​គេចផុត​ពី​ការកើត​ជំ​ងឺ​នានា ក្នុង​ជីវិត​របស់​យើងឡើយ ដោយ​គ្រាន់​តែ​ជំ​ងឺ​ខ្លះ តម្រូវ​ឲ្យ​យើង​ត្រូវ​ចំណាយ​ប្រាក់​តិច​តួច ហើយ​ជំ​ងឺ​ខ្លះ​ទៀត តម្រូវ​ឲ្យ​យើង​ចំណាយ​ប្រាក់​ច្រើន ហួស​ពីការ​រំពឹង​ទុក​ក៏​ថា បាន​។

ជា​ទូទៅ នៅកម្ពុជាយើង អ្នក​ជំ​ងឺ​ម្នាក់ ត្រូវ​ចំណាយ​ទឹកប្រាក់​ចន្លោះ​ពី​៥០ ទៅ​១៨០​ដុល្លារ​អាមេរិក​ក្នុង​១​ថ្ងៃ​ សម្រាប់ថ្លៃ​សម្រាក់​នៅ​មន្ទីរពេទ្យ ២០០ ទៅ​៣០០ដុល្លារ សម្រាប់​ការ​វះ​កាត់​ក្នុង​១​លើក និង​ចំណាយ​ចំនួន​២០.០០០​ដុល្លារ ឬ​ច្រើន​ជាង​នេះ ដើម្បី​ព្យា​បាល់​ជំ​ងឺ​មហារីក​។

យោងតាមការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា នៅមុន​ពេល​ផ្ទុះ​ការ​ឆ្លង​កូវីដ ១៩ ជំ​ងឺ​ធ្ងន់ធ្ងរ​ដែល​បណ្តាល​ឲ្យ​មាន​​មនុស្ស​ស្លាប់​ច្រើននៅ​កម្ពុជា រួមមាន ដាច់​សរសៃ​ឈាម​ខួរក្បាល មេរោគ​ក្នុងផ្លូវ​ដង្ហើម​ផ្នែកខាងក្រោម មហារីក​ពោះ​វៀនធំ មហារីក​ស្បូន មហារីក​ប្រពន្ធ​ប្រូស្តាត ជំ​ងឺក្រិន​ថ្លើម របេង ជំ​ងឺ​លើ​ទារក​ទើប​កើត ទឹកនោមផ្អែម ជំ​ងឺ​ស្ទះផ្លូវ​ដង្ហើម​រ៉ាំ​រ៉ៃ មហារីក​សួត និង​គ្រោះថ្នាក់​តាម​ដងផ្លូវ​។

ហេតុនេះ ការយល់​ដឹង​ពី​នី​តិ​វិធី​នានា និង​ការ​រៀប​ចំ​ផែន​ការ ដើម្បី​គ្រប់គ្រង​​​លើ​ការ​ចំណាយ​ការ​ថែ​ទាំ​សុខ​ភាព​របស់​លោក​អ្នក ពិត​ជា​សំខាន់​​ណាស់ ក្នុងការ​ជួយ​ឲ្យ​អាច​ដោះស្រាយ​បញ្ហា​បានភ្លាម​ៗ មិន​ថា ករណី​នោះ​គឺ​ជា​ករណី​បន្ទាន់ និង​ត្រូវ​ចំណាយ​ប្រាក់​ភ្លាម​ៗក៏ដោយ​។ ប៉ុន្តែ កុំ​បារម្ភ​ ដើម្បី​ដោះស្រាយ​បញ្ហា​ខាង​លើ​បាន លោក​អ្នក​អាច​សាក​ល្បង​​អនុ​វត្ត​ផែន​ការ​ដូច​ត​ទៅនេះ៖

-ការ​ចាក់​ថ្នាំ​បង្ការ និង​ពិនិត្យ​សុខភាព​ជា​ប្រចាំ៖ ការ​ពិនិត្យសុខភាព​ជា​ប្រចាំ​ នឹង​ជួយ​ឲ្យ​លោក​អ្នក​នឹង​ជួយ​ឲ្យ​លោក​មាន​ហានិភ័យ​ទាប​ ក្នុង​ការ​កើត​ជំ​ងឺ​ធ្ងន់ធ្ងរ​នានា ឬ​ដឹង​ថា លោក​អ្នកនឹង​កើត​ជំ​ងឺ​ក្នុង​ដំណាក់កាល​ដំបូង​ ស្រប​ពេល​ដែល​​ការ​ចាក់​ថ្នាំ​បង្ការ នឹង​ជួយ​ឲ្យអាច​គេច​ផុត​ពីការ​កើត​ជំ​ងឺ​ដែលគ្រោះថ្នាក់​ដល់​ស្លាប់​ជាច្រើន​។

-​ប្រើប្រាស់គម្រោងធានារ៉ាប់រងអាយុជីវិត​ដែល​​ផ្តល់​អត្ថ​ប្រយោជន៍សុខភាព​៖ ​ការ​ទិញ​សេវា​ធា​នា​រ៉ាប់រង លោក​អ្នក​​ត្រូវ​តែពិនិត្យ​លើវិសាល​ភាព​នៃការ​ថែ​ទាំ​សុខភាព​ដែល​​អ្នក​ទទួល​បាន ការ​ចំណាយ​លើ​ការ​សន្សំ ក៏ដូច​ជា​ការ​ងារ​ក្នុង​ពេល​សម្រាក​ព្យា​បាលជំងឺ និង​អត្ថប្រយោជន៍​ផ្សេង​ទៀត​ក្នុង​កញ្ចប់​តែមួយ ព្រោះ​ជួយ​ឲ្យ​លោក​អ្នក​គ្មាន​កា​រ​ស្មុគ​ស្មាញ និង​សន្សំ​សំ​ចៃខ្ពស់​។

ជាក់ស្តែង ដូចជា​គម្រោងទើប​បង្កើតថ្មី «Manulife បរិបូរណ៍» របស់​ក្រុមហ៊ុន មេនូឡាយហ្វ៍ ខេមបូឌា​​ គឺ​ជា​គម្រោង​សន្សំ​ដែលផ្តល់នូវការការពារហិរញ្ញវត្ថុដ៏ពេញលេញក្នុងកញ្ចប់តែមួយដោយរួមបញ្ចូលគ្នានូវអត្ថប្រយោជន៍ព្យាបាលជំងឺកម្រិត​ធ្ងន់​ធ្ងរ និងអត្ថប្រយោជន៍ប្រចាំថ្ងៃពេលសម្រាកនៅមន្ទីរពេទ្យ និងប្រាក់សំណងករណីពិការភាពទាំងស្រុង ឬមរណភាព​ក្នុង​កញ្ចប់​តែមួយ ជាមួយតម្លៃ​ដ៏សម​រម្យ​បំផុត និង​មាន​ភាព​បត់​បែន​ជា​ពិសេស​ផ្អែកតាម​តម្រូវ​ការ និង​លទ្ធភាព​​របស់ប្រជា​ពល​រដ្ឋ​កម្ពុជា​។

ហេតុនេះ នៅ​ចាំ​អី​ទៀត ចំណាយ​តិច តែ​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន! សម្រាប់ព័ត៌មានលម្អិតពីអត្ថប្រយោជន៍នានារបស់គម្រោងថ្មីនេះ សូមចូលទៅកាន់គេហទំព័រ៖ manulife.com.kh/km/manulife-boribo និងដើម្បីទទួលការប្រឹក្សាដោយឥតគិតថ្លៃ សូមចូលទៅកាន់ manulife.com.kh/en/contact-us.html ឬទាក់ទងមកលេខទូរស័ព្ទឥតគិតថ្លៃ 1800 211 211

អត្ថបទ៖ In Sopheng

អត្ថបទថ្មី