រុស្ស៊ី រងទណ្ឌកម្មជុំទិស! ក្រុមហ៊ុនលក់ម៉ាស៊ីនហ្គេមល្បីៗ ព្រួតគ្នាផ្អាកឈប់លក់ផលិតផលទាំងអស់

  • 2022-03-11 03:29:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់លក់ម៉ាស៊ីនហ្គេមធំៗនៅលើពិភពលោកដូចជា៖ ម៉ាស៊ីនហ្គេម Playstations របស់ក្រុមហ៊ុន SONY ដៃហ្គេម Nintendo, ក្រុមហ៊ុនហ្គេម Electronic Arts ក្រុមហ៊ុន CD Projekt ជាក្រុមហ៊ុនផលិតហ្គេមបែប Sci-Fi ឈ្មោះ Cyberpunk 2077, ក្រុមហ៊ុន Epic Games ផលិតហ្គេម Fortnite និង Xbox របស់ Microsoft ប្រកាសផ្អាកឈប់លក់ផលិតផល សូម្បីតែ Software និង Subscription Services ក៏ត្រូវផ្អាកទាំងអស់នៅក្នុងប្រទេស រុស្ស៊ី ។

រូបតំណាង

ក្រុមហ៊ុនទាំងប៉ុន្មានខាងលើនេះសុទ្ធតែជាក្រុមហ៊ុនមានចំណែកទីផ្សារធំក្នុងប្រទេស រុស្ស៊ី ក៏ប៉ុន្តែនាយកប្រតិបត្តិក្រុមហ៊ុនទាំងនោះ បានសម្រេចចិត្តបិទតាមការស្នើសុំពីភាគី អ៊ុយក្រែន និងរួមចំណែកដាក់សម្ពាធផ្នែកសេដ្ឋកិច្ច ដើម្បីបញ្ឈប់ការវាយប្រហាររបស់រុស្ស៊ី។

លើសពីនេះ Hacker វាយលុកដល់ទូរទស្សន៍ខ្ទេចត្រូវបានក្រុមវាយប្រហារតាមអ៊ឺនធើណិត​ រំខានមិនអាចឲ្យពលរដ្ឋរុស្ស៊ី បើកមើលបានស្រួលចិត្ត។ សូម្បីកម្មវិធី វីដេអូ Netflix និង Tik Tok ក៏ប្រកាសផ្អាកសេវាកម្មរបស់ខ្លួននៅក្នុងប្រទេស រុស្ស៊ី។ Netflix សម្រេចបិទសេវាកម្ម វីឯ Tik Tok បិទមិនឲ្យពលរដ្ឋរុស្ស៊ីបង្ហោះវីដេអូថ្មីៗបានទៀតឡើយ។ គិតមកទល់ពេលនេះពលរដ្ឋរុស្ស៊ី មានតែ Telegram មួយគត់មិនទាន់បិទសេវាកម្ម៕

ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ CNBC

អត្ថបទថ្មី